ទំនងតើស!...លោកមាស សាលី អង្គុយញាំុបាយ ខ្ចប់ស្លឹកឈូក រួមនិងទឹកបំពង់ឬស្សី ប្រកបដោយឱជារស...
ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ លោក មាស សាលី អង្គុយហូបបាយស្លឹកឈូក រួមជាមួយនឹងទឹកបំពង់ឬស្សី ពិតជាមានឱជារសឆ្ងាញ់ពិសារខ្លាំងណាស់។

ក្រោយពីលោកធ្វើការបង្ហោះរូបភាព ប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរឡើយ ព្រោះអាចជាក្តីប្រាថ្នារបស់បងប្អូនក៏មិនដឹង។ នៅក្នុងនោះផងដែរក៏មានអ្នកចូលមកខមិនសួរលោកថា "ថតMVមែនបង" លោកក៏បានឆ្លើយទៅវិញថា "អង្គុយលំហែរកាយទេ"។

ម្ចាស់បទ "នឹកស្នេហ៍ឯនាយសមុទ្រ" បានសរសើរបណ្តាញសង្គមរបស់លោកថា "អ្នកណាខ្លះ? ចង់បានជីវិតរស់នៅបែបនេះ ?????"។ ភ្លាមនោះក៏មានបងប្អូនចូលមកខមិន ថា "កន្ទេលត្នោត ទឹកបំពង់ឫស្សី បាយស្លឹកឈូក ត្រីកប់គល់ស្លឹកគ្រៃ អង្គុយមាត់ទឹក នឹកស្រុកកំណើត ពិតជាមានន័យណាស់លោកបង"។







ប្រភពរូប៖ មាស សាលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។