ខ្លោចចិត្ត!!! ខេត្តព្រះសីហនុ ​ដាច់ទឹកក្នុងការប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ អស់រយះពេលជាងមួយអាទិត្យ​ហើយ ទើបថ្ងៃនេះ លោកឧ/ត្រី ហេង ប៊ុនទី ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ៤
-

ខេត្តព្រះសីហនុៈ ​ដាច់ទឹកក្នុងការប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ អស់រយះពេលជាង១អាទិត្យ​ហើយ រាល់ថ្ងៃនេះប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ សូម្បីតែទឹកចាក់បន្ទប់ទឹកក៍គ្មានផង​ ចំពោះ​ការដាំបាយវិញ ពួកគាត់ទិញទឹកសុទ្ធ ដើម្បីដាំបាយសំរាបបរិេភាគ។

ឃើញថានៅព្រឹកថ្ងៃសុក្រ​ ទី២៦ ខែតុលា ឆ្នាំ​២០១៨នេះ​ លោកឧ/ត្រី ហេង ប៊ុនទី មេបញ្ជាការ អហ ខេត្តព្រះសីហនុ។​ បានបញ្ជាអោយកម្លាំងពន្លត់អគ្គីភ័យ ៦នាក់ រថយន្ត១គ្រឿង ដឹកនាំដោយ លោក វ/ឯក ធុល វ៉ារី មេ/ការរង ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ..។