នេះហើយទឹកចិត្តឪពុក!!! បុរស​ម្នាក់​កាន់​រូបថត​កូនស្រី​​ ទៅប្តឹង​ប៉ូលីស​សុំ​​អោយជួយរក ក្រោយពីកូនស្រី​គាត់​បាន​ទំនាក់ទំនង​ស្នេហា ជាមួយ​យុវជន​ម្នាក់​តាម Facebook ហើយ​ប្រាប់ថា..
-

កំពង់ឆ្នាំងៈ បុរស​រូបនេះ​ឈ្មោះ​ ស៊ុ ញ៉ អាយុ៥៥ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ឱ្យដឹងថា កូនស្រី​ដែល​គាត់​កំពុងតែ​ស្វែងរក​នេះ​មានឈ្មោះ​ សាំង សុជា អាយុ១៨ឆ្នាំ។ កន្លងទៅ​កូនស្រី​គាត់​បាន​ទំនាក់ទំនង​ស្គាល់​យុវជន​ម្នាក់​តាម Facebook ហើយ​ប្រាប់ថា គេ​មានស្រុក​កំ​ណើ​រ​នៅឯ​ខេត្តកំពង់ចាម ប៉ុន្តែ​ស្នាក់នៅ​ភ្នំពេញ និងធ្វើ​ការងារ​សំណង់។ បុរស​ម្នាក់​ បានកា​ន់រូ​ប​ថត​កូនស្រី​ មកជួប​អ្នកសារព័ត៌មាន​ ដើម្បី​ឱ្យជួយ​ផ្សព្វផ្សាយ​ និង​ទៅប្តឹង​ប៉ូលីស​សុំ​ជួយ​អន្តរាគមន៍​ បន្ទាប់ពី​បាត់​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​អស់​រយៈពេល៤ថ្ងៃ​មកហើយ​ រក​មិនឃើញ។ បន្ទាប់ពី​នាង​ចេញពីផ្ទះ​ទៅ​ដាក់ពាក្យ​ធ្វើការ​នៅ​រោងចក្រ​មួយ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កាលពី​ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៨ យុវជន​ដែល​ទំនាក់ទំនង​ស្គាល់​កូនស្រី​គាត់​នោះ បាន​មកលេង​ផ្ទះ​គាត់​ ដោយ​មកជា​មួយ​មាន​មនុស្ស​ស្រី​ម្នាក់​ និង​មនុស្ស​ប្រុស២នាក់​ផ្សេងទៀត​ ដែល​គេ​អះអាងថា​ជា​បងប្អូន។ ក្រោយពី​ហូបបាយ​ហើយ​ និង​សម្រាក​មួយសន្ទុះ​ពួកគេ​ក៏​លា​គាត់​ត្រឡប់​ទៅវិញ។ បុរស​រូបនេះ​បាន​បន្តថា​ រំលង​បាន៣ថ្ងៃ​ គឺ​នៅ​ថ្ងៃទី២៣ ខែតុលា ​វេលា​ម៉ោង៧ព្រឹក​ កូនស្រី​គាត់​បាន​ជិៈ​ម៉ូតូ​ចេញពីផ្ទះ​ ដោយបាន​ប្រាប់​គាត់​ថា ទៅ​ដាក់ពាក្យ​ធ្វើការ​រោងចក្រ នៅឯ​ស្រុក​កំពង់ត្រឡាច។ ចាប់តាំងពី​ពេល​នោះមក​មាន​រយៈពេល៤ហើយ​ មិនឃើញ​កូនស្រី​គាត់​ត្រឡប់មកវិញ​ឡើយ ទូរស័ព្ទ​ក៏​បិត​មិនអាច​ទំនាក់ទំនង​បាន​ទៀត។

បុរស​នេះ​បានឱ្យដឹង​ទៀតថា ​រូបគាត់​និង​ក្រុមគ្រួសារ​បាន​ដើររក​គ្រប់​ទីកន្លែង​ដែល​ សង្ស័យ​រហូត​ទៅដល់​ខេត្តកំពង់ចាម​ទៀត​ ក៏ ​នៅតែ​រក​មិនឃើញ​ ទើប​មកសុំ​អោយ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ។ លោក​ ស៊ុ ញ៉ ឪពុក​នារី ​ដែល​បាត់​ខ្លួន​នោះបាន​អំពាវនាវ​ដល់​សមត្ថកិច្ច បងប្អូន​សាធារណៈជន ប្រសិនបើ​ឃើញ​មនុស្ស​ស្រី​ ដូច​មាន​ភិនភាគ​ក្នុង​រូបថត​នេះ ​មេត្តា​ជួយផ្តល់​ពត៌មាន​ដល់​ក្រុមគ្រួសារ​គាត់​ផង​តាម​ទូ​ស័ព្ទ​លេខ ០៦៩ ៦៧៣ ២៥៥ ៕