ផឹកស្រាដល់ស្រវឹង ក៏បើកទូរស័ព្ទមើលរឿងសិច ឃើញក្មេងស្រីកំពុងដេកលក់លើគ្រែ លបបីប៉ងយកទៅរំលោភនៅក្រោយផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ តែ.....
-

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៩ៈ១៥នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ។ ប្រភពព័ត៌មានពីស្រ្តីម្នាក់ ជាបងស្រីបង្កើតកុមារីរងគ្រោះ មានឈ្មោះ ស.ម.ន អាយុ១០ឆ្នាំ។ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានដេកក្នុងផ្ទះតៀមជាមួយប្អូនស្រីរងគ្រោះ លង់លក់មួយភាំង។លុះភ្ញាក់ដឹងខ្លួន ស្រាប់តែបាត់ប្អូនស្រីពីលើគ្រែ។ ដោយសង្ស័យមានជនល្មើសចាប់យកទៅ ក៏ស្រែកឆោឡោឲ្យអ្នករស់នៅជិតគ្នាជួយដើររក ក៏ផ្អើលដល់ជនសង្ស័យ មានឈ្មោះ ឈន ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ។ ផ្អាកសកម្មភាព រួចរត់គេចខ្លួនបាត់ស្រមោល។ ពួកគេទាំង២នាក់ រស់នៅក្បែរគ្នាក្នុងភូមិកើតហេតុជាមួយគ្នា។

ក្រោយកើតហេតុ ស្រ្តីជាបងស្រីប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ច។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច នៅព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល សមត្ថកិច្ច បានចឃាត់ខ្លួនជនសង្ស័យដល់ក្នុងផ្ទះ តាមការឆ្លើយបំភ្លឺពីក្មេងស្រីរងគ្រោះ។ នៅមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា នៅមុនពេលកើតហេតុ គេបានផឹកស្រាដល់ស្រវឹង ក៏បើកទូរស័ព្ទមើលរឿងសិចរួចចាប់ផ្តើមមានចំណង់ផ្លូវភេទ ក៏ក្រឡេកឃើញ២នាក់បងប្អូន កំពុងដេកលើគ្រែ ដោយមុនដំបូង មានបំណងចាប់បងស្រី តែខ្លាចមិនសម្រេច ក៏ចូលបីក្មេងស្រីរងគ្រោះ ទៅក្រោយផ្ទះបានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ធ្វើសកម្មភាពរំលោភ។

ជនសង្ស័យបន្តទៀតថា នៅពេលកំពុងចាប់ផ្ដើម ក៏ឮសម្រែកស្រ្តីជាបងបង្កើត ស្រែកឆោឡោ គេក៏ផ្អាកសកម្មភាពលើកខោស្លៀក រត់គេចខ្លួនទៅសម្ងំក្នុងផ្ទះ ស្រាប់តែព្រឹកឡើងសមត្ថកិច្ច ចាប់ខ្លួនដល់ផ្ទះតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបញ្ជូនខ្លួនឡើងតុលាការចាត់ការតាមផ្លូវច្បាប់ ៕