ចេញ​ក្ដៅៗ Honda Dream ស៊េរី​ឆ្នាំ ២០១៩ កប់តែម្ដង....(មានវីដេអូ)
-

ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ ២០១៩ ដែល​មហាជន​ទូទៅ​ទន្ទឹង​រង់ចាំ​នោះ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ហើយ តាម​ការ​ប្រកាស​ចេញ​របស់​ក្រុមហ៊ុន Honda Cambodia-NCX នា​ពេល​មុន​នេះ​បន្តិច។ 

ម៉ូតូ​ដែល​គ្រប់​គ្នា​និយម​ហៅ​ថា​អាសង់​នេះ មាន​ប្រើ​ប្រាស់​រចនាបថ​តែម​ថ្មី​ដូច​ថ្ម​ម៉ាប​ ​រំលេច​នូវ​សរសៃ​ពណ៌​មាស ដែល​កាន់​តែ​ទាក់ទាញ និង​ទាន់​សម័យ​​ជាង​មុន​មួយ​កម្រិត​ទៀត។ Honda Dream ឆ្នាំ២០១៩ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២៥ សេសេ ដែល​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ។

Honda Dream ស៊េរី​ថ្មី​មាន​ជម្រើស​ពណ៌​ចំនួន៣ ដោយ​នឹង​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​​ តាម​បណ្ដាញ​ចែក​ចាយ​របស់ Honda Cambodia-NCX ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ តម្លៃ​លក់​របស់​​ម៉ូតូ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​នា​ពេល​ក្រោយ៕

ប្រភពៈ autobodia