រឿងមិនធ្លាប់ជួប! ត្រីដែលគេ ល្បីថាជាកូនរបស់នាង​មច្ឆានៅរង្វង់មូលផ្សារ​ដើម​ថ្កូវ​ ដឹងប្រវត្តិហើយ មិនគួរឲ្យជឿ..
សីហា
-

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានមនុស្សម្នាជាច្រើន បានការមន្ទិលសង្ស័យ នៅរង្វង់មូលនាងមច្ជា ដែលគេស្គាល់ថា ជា​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្រាប់តែថ្មីៗនេះ មានត្រីធំៗជាច្រើនក្បាល ក្នុងអាងទឹកនាង នាងមច្ជា ទាំងមិនមុនមកមិនដែលមានបែបនេះ។ ការភ្ញាក់ផ្អើលនេះ ត្រូវបានបែកធ្លាយ តាមពិត មាននិស្សិតស្រីម្នាក់ បាន​យក​ត្រី​ជា​ច្រើន​ទៅ​លែង​ក្នុង​អាង​នោះ តាំង​ពី​នៅ​តូចៗ តែ​ពេល​​ឃើញ​គេ​បង្ហោះ​រូប​ប្ដូរ​ទឹក​ឃើញ​ត្រី​ធំៗ ទើប​ភ្ញាក់​ផ្អើល​មិន​នឹក​ស្មាន​ដល់​ថា វា​ធំ​យ៉ាង​នេះ។

ក្នុងនោះដែរ ការ​ភ្ញាក់​ផ្អើល​បែប​នេះ គឺ​នៅ​ពេល​ដែល​អាជ្ញាធរបានចុះមក​កាយ​ចក​ចេញ បម្រុង​ប្ដូរ​ទឹក​កខ្វក់​នោះ​ ស្រាប់​តែ​ឃើញ​ត្រី​ធំៗ​ជា​ច្រើន​ក្បាល ដែល​គ្រប់​គ្នា​មិន​ធ្លាប់​ដឹង​ពី​មុន​មក ព្រោះ​អាង​ទឹក​នេះ​តូច​ល្មម​ប៉ុណ្ណោះ ហើយ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ​មនុស្ស​ជា​ច្រើន ដែល​មាន​ទាំង​ក្មេង​ចាស់ បាន​នាំ​គ្នា​ចត​កង់ ម៉ូតូ មើល​ទៅ​ក្នុង​អាង​ទឹក​នៃ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​តាំង​ពី​ថ្ងៃ​ទី២៦ តុលា។ នៅ​ក្នុង​អាង​នោះ គេ​បាន​ឃើញ​ត្រី​ដៀប ឬ​ត្រី​ឆ្ដោ ជា​ច្រើន​ក្បាល ដែល​ខ្លះ​មាន​ទំហំ​ដង​ខ្លួន​ជិត​កន្លះ​ម៉ែត្រ ហើយ​មាន​ទម្ងន់​រហូត​ដល់​ទៅ ៥ ឬ ៦​គីឡូ​ក្រាម​ឯ​ណោះ។ អ្នក​ដែល​បាន​ឃើញ​​ហើយ លាន់​មាត់​គ្រប់​គ្នា​ថា មិន​ធ្លាប់​ដឹង​ពី​មុន​មក​ទេ ថា​ក្នុង​អាង​ទឹក​នេះ មាន​ត្រី​នៅ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​ដឹង​សោះ ថា​ក្នុង​ទឹក​ហ្នឹង​មាន​ត្រី មក​ចត​ម៉ូតូ​អង្គុយ​ក្បែរ​រាល់​ថ្ងៃ ស្រាប់​តែ​ឃើញ ឃើញ​ឡើង​ធំៗ​ចឹង​ហ្មង។ សង្ស័យ​មាន​អ្នក​យក​មក​លែង​យូរ​ហើយ​មើល​ទៅ។” ទោះ​បែប​នេះ​ក្ដី បុរស​ចំណាស់​ខាង​លើ​នេះ បាន​បង្ហាញ​ចម្ងល់​ថា ត្រី​ទាំង​អស់​នេះ រស់នៅ និង​ធំធាត់​បែប​ណា​កើត បើ​អាង​តូច​មួយ ហើយ​គ្មាន​អ្នក​ដាក់​ចំណី​ផង​ឱ្យ​វា​ស៊ី​ផង​ហ្នឹង។

ក្រោយ​ឃើញ​ការ​បង្ហោះ​នេះ នារី​ម្នាក់​ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា Mss Da បាន​សរសេរ​រៀប​រាប់​ថា អាង​ទឹក​នៃ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​នេះ ជា​កន្លែង​ដែល​នាង​ធ្លាប់​ប្រលែង​ត្រី​តាំង​ពី​មាន​អាយុ ៧​ឆ្នាំ រហូត​ដល់​រៀន​ថ្នាក់​ទី៩ ទើប​ឈប់​លែង។ ត្រី​ទាំង​នោះ នាង​បាន​យក​ពី​ផ្សារ​ទៅ​លែង ។ នៅ​ពេល​ឃើញ​ម្ដង​ទៀត​បែប​នេះ នាង​ក៏​មាន​អារម្មណ៍​ថា​នឹក​ស្មាន​មិន​ដល់​ដែរ ហើយ​សង្ឃឹម​ថា ក្រោយ​សម្អាត​រួច នឹង​លែង​វា​ដូច​ដើម​វិញ ដើម្បី​ឱ្យ​វា​នៅ​រស់។

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖