ក្ដៅៗ!!! អាជ្ញាធរឥណ្ឌូនេស៊ី គំរាមដាក់ទោស៦ឆ្នាំ អ្នកចែកចាយព័ត៌មានមិនពិត ជុំវិញការធ្លាក់យន្តហោះ Boeing 737 MAX 8 ព្រោះធ្វើឲ្យ....(មានវីដេអូ)
-

ព័ត៌មានកំពុងតែក្ដៅគគុក ពេញបណ្ដាញសង្គមហ្វេបុក ទាក់ទងនឹងការធ្លាក់យន្តហោះ Boeing 737 MAX 8 ដែលបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ត្រឹមរយៈពេលខ្លី នៃការហោះហើរចេញពីព្រលានយន្តហោះ Soekarno-Hatta​ នៃរដ្ឋធានីហ្សាកាតា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ រហូតដល់មានជនឆ្លៀតឳកាសមួយចំនួន បានបំផុសបំផុលចែកចាយ រីដេអូឃ្លីបធ្លាក់យន្តហោះចាស់ៗ យកមកផុសឡើងវិញ ធ្វើអោយប៉ះពាល់ទៅដល់សតិអារម្មណ៍ ក្រុមគ្រួសាររបស់អ្នកធ្លាក់យន្តហោះទាំងអស់នោះ។

ខណៈមកដល់ពេលនេះយន្តហោះ Boeing 737 MAX 8 មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយមនុស្សនៅក្នុងយន្តហោះទាំង១៨៩នាក់ ក៏មិនទាន់ដឹងនៅឡើយទេ ថាគេស្លាប់ឫរស់? ហើយវីដេអូឃ្លីបដែលបង្ហោះតាមបណ្ដាញសង្គមថា ថតពីក្នុងយន្តហោះ Boeing 737 MAX 8 មិនមែនជាការពិតនោះទេ។

អាជ្ញាធរឥណ្ឌូនេស៊ីសង្ឃឹមថា នឹងមិនមានការចែកចាយពត៌មានមិនពិត នៃការបែកធ្លាយនេះទៀតនោះទេ។ ការបែកធ្លាយពត៌មានមិនពិតទាក់ទងនឹងការធ្លាក់យន្តហោះនេះ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សតិអារម្មណ៍របស់ក្រុមគ្រួសារ ដែលមានសមាជិកធ្លាក់យន្តហោះ។ ហើយអាជ្ញាធរនឹងមានវិធានការក្ដៅចំពោះ អ្នកដែលចែកចាយពត៌មានមិនពិត អាចនឹងជាប់​ពន្ធនាគារ​។

ក្រសួង​ទំនាក់​ទំនង​ និង​ព័ត៌មាន ​(Kominfo) របស់​ឥណ្ឌូណេស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ម្សិល​មិញ​ ចំពោះ​ព័ត៌មាន​បោក​ប្រាស់​លើ​បណ្ដាញ​សង្គម​ អំពី​ការ​ធ្លាក់​យន្ត​ហោះ Boeing 737 MAX 8 ​ដែល​ផ្សព្វ​ផ្សាយ​មិន​ពិត ​នឹង​ត្រូវ​​ចាប់​ខ្លួន និង​កាត់​ទោស​តាម​ច្បាប់​កំណត់។ ​កម្រិត​ទោស​យ៉ាង​យូរ​បំផុត​ក៏​ត្រូវ​ជាប់​ពន្ធ​នាគា​ រហូត​ដល់​៦ឆ្នាំ​ដែរ ៕