លោក ឧកញ៉ា ឌួង ឆាយ បានលើកឡើងថា តុលាការកំពុងរវល់ដាក់ទោស និងទាមទារសំណងជំងឺចិត្តពីនារីចិនបើកឡានបុកលោកបងចោរស្លាប់ថ្ងៃមុន "មិនត្រូវប្រើពាក្យងាប់ពីព្រោះលោកចៅក្រមដល់ខ្ពង់ខ្ពស់អោយតម្លៃចោរណាស់ "
-

ភ្នំពេញ៖ បន្ទាប់ពីមានករណីចោរឆក់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងប្រពន្ធរងរបួសនោះ​ ដោយសារតែដេញតាមក្រុមចោរឆក់ ដែលបានឆក់កាបូបប្រពន្ធរបស់ខ្លួន តែមិនដឹងថាមានអ្នកបិទគូទនៅពីក្រោយ ។


នៅក្នុងហេតុការណ៍គ្រោះថ្នាក់កាលពីព្រឹកមក ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស ហើយពេលនោះ លោក ផៃ សុីផាន ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា "សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ។ មិនគួរបណ្តោយទេ"។


ភ្លាមៗលោកឧកញ៉ាវ័យក្មេង ឌួង ឆាយ ក៍មានប្រត្តិកម្មទៅលោកផៃ សុីផាន ផងដែរ ដោយលោកឧកញ៉ាបានស៊ែរព័ត៏មាន លោកផៃ សុីផាន និងបានសរសេរពីលើនោះថា "លោកពូអើយ! តុលាការកំពុងរវល់ដាក់ទោស និងទាមទារសំណងជំងឺចិត្តពីនារីចិនបើកឡានបុកលោកបងចោរស្លាប់ថ្ងៃមុន ( មិនត្រូវប្រើពាក្យងាប់ពីព្រោះលោកចៅក្រមដល់ខ្ពង់ខ្ពស់អោយតម្លៃចោរណាស់ )"៕


ប្រភព៖ Duong Chay ឌួង ឆាយ