អាណិតណាស់ពូម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យ២នាក់កាប់ប្លន់យកម៉ូតូបាត់
ណារ៉ា
-


ភ្នំពដញ៖ ពូម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យ២នាក់កាប់ប្លន់យកម៉ូតូទៅបាត់និងបណ្ដាលឲ្យរបួសដៃ ខណះពេលដែលគាត់នៅចាំម៉ូយហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤៥នាទីយប់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ កន នាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ទីកនែ្លងកំណើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានឌុបនារីម្នាក់មកចំនុចកើតខាងលើនារីម្នាក់នោះបានប្រាប់គាត់ឲ្យចាំមួយភ្លែតគាត់ក៏បានចាំមួយសន្ទុះខណះពេលនោះក៏មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកស្មាកវីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-8439 បណ្ដាលឲ្យជនរងគ្រោះរងរបួសដៃនៅពេលនោះរូបគាត់ក៏បានស្រែកហៅឲ្យប្រជាពលរដ្ឋនៅទីនោះជួយប៉ុន្តែគ្មានអ្នកហ៊ានចូលជួយទេព្រោះជនសង្ស័យមានកាំបិតជាប់ដៃ ក៏បណ្ដាលឲ្យជនសង្ស័យទាំង២យកម៉ូតូបាត់ដោយសុវិត្តភាព។

ក្រោយពេលកើតសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានយកជនរងគ្រោះយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីសាកសួរពីមូលហេតុដែលក្រុមចោរប្លន់។