កាលពីថ្មីៗនេះ លោកឧកញ៉ាម៉ុង ឬទ្ធី ដែលបងប្អូនភាគច្រើនស្គាល់គាត់ថា ជាឧកញ៉ាចិត្តធម៌ និងឧកញ៉ាអធិរាជកសិកម្ម បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់លោកឧកញ៉ា ដោយឃើញសត្វកន្ធាយយ៉ាងធំ មានទម្ងន់រហូតទៅដល់ 39,50kg និងមានអាយុកាល មិនតិចជា៥០ឆ្នាំ បម្រុងនឹងឆាក្តៅទៅហើយចៃដន្យបានជួបលោក កញ៉ា ក៏បានសុំទិញពីគេ ក្នុងតម្លៃ...។
.jpg?1541358082)
យោងតាមគណនីហ្វេសប៊ុករបស់លោក Oknha Mong Reththy បានឲ្យដឹងថា៖ វេលាម៉ោង១១ព្រឹកថ្លៃអាទិត្យទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្តីមេត្តាអាណិតស្រលាញ់សត្វព្រៃដ៏កម្រជិតផុតពូជ កូនប្រុសខ្ញុំម៉ុង ចាន់ថុលបានសុំចែកទិញយកសត្វកន្ធាយទម្ងន់ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ)ដែលមានអាយុកាលមិនតិចជាង៥០ឆ្នាំទេមើលទៅ ក្នុងតម្លៃ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀងបាំងតោផ្សំគ្រឿងសម្រាប់ឆាក្តៅរួចជាស្រេចទៅហើយ ។
.jpg?1541358088)
កូនយកមកជូនប៉ា ម៉ាក់យកទៅធ្វើអីក៏ធ្វើទៅស្រេចតែចិត្តខ្ញុំនិងភរិយាបានឯកភាពគ្នា យកមកព្រលែងនៅឫទ្ធី សែនជ័យដើម្បីថែរក្សាការពារទុកកុំអោយមានគ្រោះចង្រៃ បាំងតោនេះមកតាមយាយីបន្តទៅមុខទៀត រូបខ្ញុំនឹងភរិយាសុំផ្ញើរជូនបុណ្យកុសលនេះទៅដល់មនុស្សដែលចេះមានក្តីមេត្តាទាំងអស់គ្នា ។
.jpg?1541358097)
.jpg?1541358097)
.jpg?1541358097)
.jpg?1541358097)
.jpg?1541358098)
.jpg?1541358098)
.jpg?1541358098)
.jpg?1541358099)
.jpg?1541358099)
ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy