ការប្រកួតកម្មវិធី លំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃម្សិលមិញ ដែលមានបេក្ខជនចំនួន១២ក្រុម បានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ដើម្បីជាម្ចាស់ជ័យលាភី និងជាលើកពានរង្វាន់ ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។
ដោយឡែកកាលពីយប់ម្សិលមិញនេះ ក៏បានរកឃើញម្ចាស់ពានរង្វាន់ហើយ នៅក្នុងកម្មវិធី Cambodia’s Got Talent 2018 ព្រមជាមួយនឹងទឹកចំនួន១០០លានរៀល ហើយនិងធ្វើការចុះកុងត្រាជាមួយទូរទស្សន៍រស្មីហង្សមាសផងដែរ។
ជាលទ្ធផលនៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយនេះ មានបេក្ខជនចំនួន១២ក្រុម បានបង្ហាញសមត្ថភាព អស់ពីកំលាំងកាយចិត្ត ដើម្បីបានលើកពាន និងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីCambodia’s Got Talent 2018។ ជាក់ស្តែងម្ចាស់ជ័យលាភី បានទៅលើ ក្រុមរាំ The king ដែលជាអ្នកលើកពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។
មានវិដេអូ៖