បុរស​ជនជាតិ​ចិន​ម្នាក់​ ​មិន​ស្គាល់​អត្តសញ្ញាណ ​មិនដឹងថា​កើតមាន​វិប្បត្តិ​ផ្លូវចិត្ត ​ឬ​បែក​ថ្នាំ​នោះទេ ឃើញ​ឡាន​បើក​តាមផ្លូវ​ចង់តែ​រត់​ចូល​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ ទៅ​ចាប់​ឃាត់
-

ភ្នំពេញៈ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ស្ថិតនៅមុខ​ព្រលានយន្តហោះ​ពោធិចិនតុង​ ផ្លូវ​សហព័ន្ធ​រុស្សី​ ខណ្ឌ​ពោធិ​សែន​ជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរស​ជនជាតិ​ចិន​ម្នាក់​ ​មិន​ស្គាល់​អត្តសញ្ញាណ​ ​មាន​អាយុ​ជាង៣០ឆ្នាំ មិនដឹងថា​កើតមាន​វិប្បត្តិ​ផ្លូវចិត្ត ​ឬ​បែក​ថ្នាំ​នោះទេ។ បញ្ចេញ​កាយវិការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ ស្រែក​ឡូឡា​តែម្នាក់ឯង​ ឃើញ​ឡាន​បើក​តាមផ្លូវ​ចង់តែ​រត់​ចូល​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ ទៅ​ចាប់​ឃាត់ ដែលមមាន​អាកា​រៈស​តិ​មិន​ប្រក្រតី។

ហេតុការណ៍នេះ ផ្អើល​សមត្ថកិច្ច ពលរដ្ឋជួយ​ដេញចាប់ នាំយកទៅ​​សំចត​មួយកន្លែង រង់ចាំ​ប្រគល់​ទៅខាង​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​គ្រប់គ្រង​និង​មាន​ចំណាត់​ការបន្ត ៕