កណ្តាលៈ កាលពីវេលាម៉ោង២១ៈ៤៣នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ឡេង គឹមលាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបេះស្វាយ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ខឹងលួងលោមអង្វរសុំស្រលាញ់នារីម្នាក់ មានឈ្មោះ ភ.ម.ល.ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រោងចក្រ មានទីនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ។ មិនបានក៏ចាប់រំលោភ តែមិនបានសំរេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមសម្ដីសមត្ថកិច្ច នគរបាលស្រុកស្អាង បានអោយដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យធ្លាប់ស្គាល់រាប់អានគ្នា លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿង ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខភ្នំពេញ 1AK-5034 ឌុបជនរងគ្រោះពីឃុំស្វាយប្រទាលមកដល់បន្ទប់ជួលរបស់ជនរងគ្រោះ ហើយបានទិញមី២កញ្ចប់ ឆុងហូបជាមួយគ្នា ធម្មតា រួចហើយជនសង្ស័យបាននិយាយ លួងលោមអង្វរសុំស្រលាញ់ជនរងគ្រោះ ដដែលៗ ប៉ុន្តែជនរងគ្រោះ មិនព្រមស្រលាញ់ ហើយ បានដេញឲ្យជនសង្ស័យទៅផ្ទះ តែជនសង្ស័យក៏ចូលបន្ទប់ទឹកលុបមុខ បន្ទាប់មកទៀតក៏ទៅងូតទឹកហើយពេលចេញមកវិញស្លៀកតែខោលីអូរ ដើរមកដាក់គន្លឹះទ្វារបន្ទប់ ពេលនោះជនរងគ្រោះស្រែក អោយគេជួយតែគ្មានអ្នកណាឮទេ។ ជនសង្ស័យ យកដៃខ្ទប់មាត់ជនរងគ្រោះ ហើយក៏បានប្រតាយប្រតបគ្នាលើការ៉ូ ជនរងគ្រោះក៏បានទូរសព្ទ័មកសន្តិសុខ មានឈ្មោះ ឈួន ឆន ថា មានគេចាប់រំលោភ ហើយបានច្រានជនសង្ស័យ រួចស្ទុះចេញទៅបើកគន្លឹះទ្វារ រត់សំដៅមកកន្លែងសន្តិសុខរោងចក្ រអោយជួយខ្លួនតែម្តង។

ក្រោយពេលទទួលបានពត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សិត្បូ បានអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ ៕

