ចង់ចំណេញ ប្រយ័ត្នជាប់ចំណង!!! សំណង់របងបេតុងសង់ថ្មី ប្រវែង៣០ម៉ែត្រ ត្រូវអាជ្ញាធរស្រុកព្រៃនប់ វាយកម្ទេចចោលភ្លាមៗ ក្រោយពីដឹងថា ធ្វើរបងប្រុងព័ទ្ធយកដីក្នុងតំបន់ហាមឃាត់
ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សំណង់របងបេតុងប្រវែងសរុបចំនួន៣០ម៉ែត្រសង់ថ្មី ដែលអាជ្ញាធរថា សង់ក្នុងដីចំណីព្រែកកំពង់ស្មាច់ ចំណុចទំនប់ប៉ុលឌែ៥ ត្រូវបានក្រុមកាងារស្រុកព្រៃនប់ ជំនាញរដ្ឋបាលជលផល វាយកម្ទេចចោល។

លោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ នេះជាសំណង់របងថ្មី ដែលទើបសង់ហើយ ណាមួយចំណុចនេះជាចំណុចតំបន់ព្រៃលិចទឹក ព្រៃកោងកាង ដែលអាជ្ញាធរហាមមិនអនុញ្ញាតការសាងសង់ឡើយ ហើយសំណង់របងបេតុងនេះត្រូវបានគេលូចសាងសង់ ហុំព័ទ្ធយកដីតែយ៉ាងណា ត្រូវបានក្រុមកាងារដឹងហើយធ្វើការកំទេចចោល ហើយសម្រាប់ម្ចាស់សាងសង់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។