លោក ណុប បាយ៉ារិទ្ បាននិយាយទៅកាន់អ្នកដែលធ្លាប់មើលងាយក្រុមរាំTHE KINGឲ្យបានភ្លឺភ្នែកដោយសារតែ......!!!
-

ភ្នំពេញ៖ រំពេញពីក្រុមរាំ  THE KING បានធ្វើឲ្រក្រុមរបស់ខ្លួនបានសម្រេចនូវបំណងរបស់ខ្លួនដោយសារការលើកេពាននៅក្នុងកម្មវិធីប្រឡងសមត្ថភាពលំដាប់ថ្នាក់ពិភពលោក ​ Cambodia’s Got Talent រដូវកាលទី២ កាលពីរាត្រីថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨ តារាសាច់សឆ្លុះ ណុប បាយ៉ារិទ្ធ រំលេចមោទនភាពដែលក្រុមមួយនេះពីដំបូងគឺជាក្រុមរាំដែលរាំនៅតាមសួនច្បារតែមានការព្យាយាមខ្ពស់នឹងអំណត តស៊ូរព្យាយាមនឹងចេះសាមគ្គីគ្នារហូតបានធ្វើក្រុមរបស់ខ្លួនទទួល​ជ័យលាភីក្លាយជាតារាកុងត្រារបស់ហង្សមាស និងទទួលទឹកប្រាក់ ១០០លានរៀល ប្រកប​ដោយកិត្តិយសដ៏ធំធេងបំផុត ខណៈដែលលោកថា​  «ថ្ងៃនេះពួកមនុស្សដែលធ្លាប់តែមើលងាយថា ក្រុមរាំតាមសួន និងបានភ្លឺភ្នែក ព្រោះក្រុមរាំតាមសួន មានសមត្ថភាពអាចដណ្តើមជ័យលាភី ដោយការបោះឆ្នោតជាច្រើនដំណាក់កាលពីមហាជនទូទាំងប្រទេស»។



តារាចម្រៀងរបស់ផលិតកម្មហស្សមាស់ម្នាក់នេះបានបង្ហោះនូវសារកោតសរសើរដល់ក្រុម THE KING​ ថា  មានទំនុកចិត្ត មានឆន្ទៈ និង មានក្តីសុបិន្ត ហើយព្យាយាមដើរទៅរកក្តីសុបិន្តដោយហ៊ានប្រឈមមុខគ្រប់ឧបសគ្គដោយមិនរាថយ សុបិន្តក្លាយជាការពិត លុះត្រាយើងខំប្រឹងដើរទៅអោយដល់ក្តីសុបិន្តរបស់ខ្លួនឯង ដែលមិនមែនគ្រាន់តែជាក្តីសុបិន្ដដោយការស្រមើស្រម៉ៃចង់បាន ហើយមិនប្រឹងប្រែង និងយកវានោះឡើយ។ សុបិន្តនិងក្លាយជាការពិត លុះត្រាអ្នកតាំងខ្លួនជាអ្នកលាពីក្តីសុបិន្តជាមុន»។