ខណៈពេលនេះ ម្ចាស់គណនីហ្វេសប៊ុកពិត ចេញមកធ្វើការបកស្រាយហើយ ដោយបងប្រុសបានប្រាប់ឲ្យដឹងថា...(មានវិដេអូ)
-

បន្ទាប់ពីទទួលបានការកោតសរសើរពីសំណាក់មហាជនជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានជនមួយចំនួនតូច ចូលមកខមិនឌឺដង ចំពោះរូបលោក ទាក់ទិននឹឹង ថ្ងៃបរិច្ឆេទនៅលើវិក័យប័ត្រទៅវិញ។ ដោយសារតែចង់ស្រាយចំងល់ ដល់មហាជន និងប្រាប់ទៅដល់ជនមួយចំនួនដែលគិតខុសមកលើរូបលោកផងនោះ ម្ចាស់ហាងដ៏ស្រស់សង្ហារូបនេះ ក៏បានចេញមុខបកស្រាយអំពីគណនីហ្វេសប៊ុកមួយដែល មានឈ្មោះថា Bun Ne Kav មិនមែនជាគណនីហ្វេសប៊ុករបស់បងប្រុសនោះទេ ហ្វេសប៊ុករបស់បងប្រុសមានតែមួយប៉ុនណោះ ដែលមានឈ្មោះថា " Bun Ne"។


នៅក្នុងនោះបងប្រុសក៏បានលើកឡើងថា "គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Bun Ne Kav​ បានយករូបភាពបងប្រុសទៅផុស។ ម្ចាស់គណនីហ្វេសប៊ុកពិតដែលមានឈ្មោះថា Bun Ne បានបន្តទៀតថា នៅក្នុងរូបនោះ គាត់មិនចាំថា គាត់បានផុសតាំងពីពេលណានោះឡើយ ហើយរឿងពិតនោះបងប្រុសបានប្រាប់ថា "រូបគាត់ពិតជាបានលក់បញ្ចុះតំលៃជូនភ្ញៀវមែន ហើយទូរស័ព្ទមួយនោះគាត់បានលក់ជាយូរមកហើយ ហើយគាត់ក៏មិនបានចាំថ្ងៃខែផង"។


ម្ចាស់ហាង ទូរស័ព្ទ មានឈ្មោះពិតថា កៅ ប៊ុនន្នី ចំណែកឈ្មោះនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស ឈ្មោះ(Bun Ne)ដូចនេះ សូមជំរាបជូនអតិថិជនឲ្យបានជ្រៀបថា គណនីហ្វេសប៊ុករបស់បងប្រុសគឺមានតែមួយទេ​ ដូច្នេះសូម បងប្អូនកុំយល់ច្រលំ៕


មានវិដេអូ៖