អាណិតខ្លាំងណាស់! លោកតាម្នាក់កើតជម្ងឺដុំសាច់ដែលមានទម្ងន់២០គីឡូ ដុះលើស្នាជិត៤០ឆ្នាំមកហើយ ពុំទាន់បានព្យាបាលព្រោះតែ...
-

បានឃើញហើយគួរអោយអាណិតខ្លាំងណាស់ ដោយលោកតាជនជាតិហ្វីលីពីនម្នាក់បានកើតដុំសាច់ដុះលើស្នាអស់រយៈពេលជិត ៤០ឆ្នាំមកហើយ ដុំសាច់នេះជាដុំសាច់បញ្ញើរ កាលពីដំបូងឡើយវាបានដុះលើស្នារបស់លោកតា Hesus Demata មានរូបរាងដូចនៅឡើយទេ ហើយវាក៏ពុំបានធ្វើអោយគាត់មានការឈឺចាប់អ្វីដែរ។ 

លោកតា Hesus Demata ពេលនេះមានអាយុ ៧៦ឆ្នាំ ហើយដុំសាច់ដែលបានដុះនោះក៏មានការរីកធំធាត់ពីមួយថ្ងៃ ទៅមួយថ្ងៃដោយសារតែមានផលវិបាកដូច្នេះគាត់ក៏សំរាកពីការងារមករស់នៅេស្រុកភូមិវិញ ដោយប្រកបមុខរបរជាកសិករធម្មតា។ ឥឡូវនេះដោយសារតែគាត់មានការខ្វះខាតថវិការដើម្បីទៅពេទ្យព្យាបាលរោគនេះ ទើបគាត់បណ្ដាលអោយដុំសាច់មួយដុំនេះនៅតែបន្តការរីកដុះដាលកាន់តែធំឡើងៗ ដែលមានទម្ងន់ប្រហែលជា ២០គីឡូ។ 

លោកតាគាត់ពុំបានព្រួយបារម្ភពីដុំសាច់ដែលបានដុះនោះទេ ដោយគាត់បានលើកឡើងថា  " តាមានអាយុកាន់តែច្រើនណាស់ទៅហើយ ចំពោះបញ្ហាដុំសាច់នេះតាអត់សូវព្រួយបារម្ភនោះទេ រឿងដែលសំខាន់ជាងនេះទៅទៀតគឺអោយតែតាមានជម្រក និងម្ហូបអាហារគ្រប់គ្រាន់ប៉ុណ្នឹងល្មមហើយ" ៕