ប្លែកភ្នែកទៀតហើយ! ជាមួយ កុមារា ឆេង ប្រសិទ្ធ ក្រោមបទចំរៀងមួយបទដែលចំណងជើងថា​ "មុនបងស្គាល់គេអូននៅឯណា"...(មានវិដេអូ)
-

ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ នូវវត្តមានរបស់ប្អូន ឆេង ប្រសិទ្ធ ដែលបេក្ខជនមួយរូប មានទាំងរូបសម្រស់ និង ទេពកោសល្យ ចំរៀងរបស់ប្អូនប្រុស ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ Live Show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


បេក្ខជនរូបនេះ បានបង្ហាញពីសមត្ថភាព កាន់តែពិសេស ចាប់ពីមួយវគ្គទៅមួយទៀត ជាហេតុធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ជាមួយនឹងទឹកដមដ៏ពិរោះរបស់ប្អូនប្រុស។ 


ឆេង ប្រសិទ្ធ ជាកូនក្រុម របស់កញ្ញា ឪក សុគន្ធកញ្ញា រូបនេះ មិនដែលធ្វើឲ្យ​កញ្ញា អាក់អន់ចិត្តនោះឡើយ មិនថា ការច្រៀងនិងការតុបតែងខ្លួនឡើងឆាកច្រៀង។ កាលពីថ្ងៃម្សិលមិញនេះ ប្អូនប្រុសក៏បានបញ្ចេញសមត្ថភាពនៅក្នុងបទចំរៀងមួយដែលចំណងជើងថា "មុនបងស្គាល់គេអូននៅឯណា"។


បើចង់ថាពិរោះកម្រិតណានោះ តោះទៅទស្សនាវិដេអូរបស់ប្អូនប្រុសទាំងអស់គ្នា៖​