ភ្នំពេញ៖ តារាចម្រៀងសម្លេងខ្ពស់ពូកែរស្រែកបានយ៉ាងពិរោះរណ្តុំគឺលោក ឆាយ វីរៈយុទ្ធ ពេលនេះបានធ្វើឲ្យមហាជននឹងអ្នកគាំទ្ររបស់ខ្លួនស្រឡាំងកាំង ជាមួយនឹងការបង្ហើបពីទំនាក់ទំនងរវាងខ្លួន និងភរិយា របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។

បន្ទាប់ពី លោកបានចូលរួមពិធីមង្គលការរបស់ប្អូនស្រី អ្នកនាងលក្ខិណា កាលពីយប់ មិញ ម្ចាស់បទ « គេមិនបានស្រឡាញ់យើងទេ» រូបនេះ បានបង្ហោះសារលើបណ្ដាញសង្គម អមនឹងរូបភាពជាមួយគ្រួសារលោក ព្រាប សុវត្ថិ ដោយបានសរសេរថា ៖«អរុណសួស្តីប្រិយមិត្ត! ជាមួយបងស្រី និង បងថ្លៃអាពាហ៍ពិពាហ៍ប្អូនរបស់បងស្រី ចន ច័ន្ទលក្ខិណា »។

សារមួយនេះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែមិននឹកស្មានថាលោក ឆាយ វីរៈយុទ្ធ និង ប្រពន្ធ ព្រាប សុវត្ថិ មានទំនាក់ទំនងជាបងប្អូន ជាមួយគ្នាសោះ។ ជាពិសេស រាល់កម្មវិធីតូច ធំ របស់ព្រាប សុវត្ថិ ក៏តែងមានវត្តមាន លោក ឆាយ វីរៈយុទ្ធជានិច្ច។

យ៉ាងណាមិញ លោក ឆាយ វីរៈយុទ្ធ ក៏មិនទាន់បានបញ្ជាក់ច្បាស់ថា រូបលោកផ្ទាល់ និងអ្នកនាង ស្រីមុំ ត្រូវជាបងប្អូនបង្កើត យ៉ាងណានោះទេ តែបើតាមប្រភពជិតស្និទ្ធ បានបង្ហើបថា វីរៈយុទ្ធ ត្រូវជា ជីដូនមួយ ជាមួយនឹង លោកស្រី ឡុុង ស្រីមុំ។









