មានរឿងប្លែកមួយទៀតហើយ នៅក្រុងព្រះសីហនុ!!! ប៉ូលីសបានតាមចាប់ខ្លួនបុរសម្នាក់ ដែលគេសង្ស័យថា បែកថ្នាំឬសតិមិនល្អ ក្រោយពីបុរសម្នាក់នេះ....
-

ក្រុងព្រះសីហនុៈ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានរឿងប្លែកមួយទៀតហើយ នៅក្រុងព្រះសីហនុ ប៉ូលីសបានតាមចាប់ខ្លួនបុរសម្នាក់ ដែលគេសង្ស័យថា បែកថ្នាំឬសតិមិនល្អ ក្រោយពីបុរសម្នាក់នេះ ធ្វើសកម្មភាពអុកឡុកអ្នកភូមិនៅម្តុំសេតេ។ ក្នុងនោះដំបូងបុរសរូបនេះ បានចូលទៅបើកយករថយន្តមួយគ្រឿង របស់ប្រជាពលរដ្ឋ ដោយបើករត់យកទៅចូលផ្ទះអ្នកភូមិមួយកន្លែងទៀតនៅក្បែរនោះ រួចចតរថយន្តនេះទុកចោល ហើយបុរសរូបនេះ ក៍យកម៉ូតូរបស់ម្ចាស់ផ្ទះនោះ ជិះចេញបន្តទៅទៀត រហូតដល់សមត្ថកិច្ចបង្ក្រាបបាន។ 

បច្ចុប្បន្ន បុរសសង្សយ័រូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ស្រាវជ្រាវសាវតា និងពិនិត្យរកមើលសារធាតុញៀន តាមបច្ចេកទេសនិងនិតិវិធី។ បើតាមសមត្ថកិច្ចរាយការណ៍បឋមថា បុរសរូបនេះ ទំនងជាមិនមែនធ្វើសកម្មភាពបែបចោរកម្មទេ អាចថាជាមនុស្សញៀនថ្នាំ ឬក៍ជាមនុស្សមានសតិមិនល្អ ៕