គ្រូបង្វឹក កញ្ញា ឪក សុគន្ធកញ្ ញញឹម បិតមាត់មិនជិត ពេលទទួលបានកូនក្រុម រ៉េត រ៉ែន ដែលមានសមត្ថភាពល្អ ឥតទាស់់យ៉ាងនេះ...(មានវិដេអូ)
នៅរដូវកាលទី២នេះ មានកុមារា កុមារីជាច្រើន បានបង្ហាញពីសមត្ថភាព នៅក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ Live។
តួយ៉ាង នៅក្នុងវគ្គ Live show នេះ មានប្អូនៗជាច្រើន បានបង្ហាញពីសមត្ថភាពកាន់តែពិសេស។ យ៉ាងណាមិញ បើយើងក្រឡេកមកមើលពីសមត្ថភាពរបស់ប្អូនប្រុស រ៉េត រ៉ែន ដែលជាបេក្ខជនមកពីខេត្ត ត្បូងឃ្មុំវិញ កាន់តែពិសេស ជាមួយបទចំរៀងមួយបទដែលមានចំណងជើងថា" រលកដួងចិត្ត" ដែលជាសំនៀងមរតកដើម ហើយក៏ជាបទចំរៀងដែលពិបាកក្នុងការច្រៀងផងនោះ តែចំពោះប្អូនប្រុសវិញ បានធ្វើឲ្យកក្រើក និងសំលេង ទះដៃពេញស្ទូឌីយូ តែម្តង។
រ៉េត រ៉ែន ដែលត្រូវជាកូនក្រុមរបស់ កញ្ញា ឪក សុគន្ធកញ្ញា បានបង្ហាញសមត្ថភាព ចំរៀងដ៏ពិរោះ ។ ទន្ទឹមនឹងនេះ ប្អូនក៏ទទួលបានការគាំទ្រពីសំណាក់ មហាជនជាច្រើន ផងដែរ។


មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។