លើកក្រោយហ៊ានទៀតទេ!!! ជនជាប់ចោទឈ្មោះ វ៉ែន សុភាព ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ ក្រោយជាប់​គុក​២ឆ្នាំ ករណី​ជេរប្រមាថសម្ដេចតេជោ
-

ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក លី សុខឡេង ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស និងបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស យុវជនម្នាក់ មានឈ្មោះ វ៉ែន សុភាព ហៅសាមភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ បឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមការចោទប្រកាន់ពីបទគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

វែន សុភាព ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ គំរាមកំហែងថានឹសម្លាប់ និងញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

បញ្ជាក់ៈ ជនជាប់ចោទឈ្មោះ វ៉ែន សុភាព ហៅសាមភាព នេះ ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ កាលពីចុងសប្ដាហ៍មុន ក្រោយពីអនុវត្តទោសជាប់​នៅក្នុងពន្ធនាគារព្រៃស ម១ រយៈពេល២ឆ្នាំ។