សូមប្រុងប្រយ័ត្នឥឡូវនៅក្នុងខេត្តសៀមរាបមានចោរច្រើនណាស់ នៅចំកណ្តាលក្រុងក៏ចោរមិនខ្លាចដែរ
បច្ចុប្បន្នសង្កេតឃើញថា បណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយព័ត៌មានអសន្ដិសុខកើតមានឡើងស្ទើររាល់ថ្ងៃក្នុងនោះក៏មានចោរលួច ចោរឆក់ប្លន់គ្មានខ្លាចញញើតឡើយរហូតបណ្ដាលអោយរងគ្រោះខ្លះរងរបួស និងបាត់បង់អាយុជីវិតក៏មានដែរ ។

ជាក់ស្ដែងនៅថ្ងៃនេះដែរមានម្ចាស់គណនេយ្យហ្វេសប៊ុកម្នាក់ឈ្មោះDara PhoneShop បានសរសេរសារដាស់តឿនក្នុងបណ្ដាញសង្គមសម្រាប់បងប្អូនលក់ទូរស័ព្ទនៅខេត្តសៀមរាប់ទាំងអស់គ្នាអោយបង្កើនការប្រុងប្រយ័ត្នក៏ព្រោះតែគាត់មានចោរគាស់នៅកណ្ដាលក្រុងមិនខ្លាចញញើតឡើយ ។

គាត់បានរៀបរាប់ថា៖ «សួរស្តី បងប្អូនអ្នកលក់ទូរសព្ទ័នៅខេត្តសៀមរាបទាំងអស់ សូមប្រុងប្រយត្ន័ ឥឡូវនៅក្នុងខេត្តសៀមរាបមានចោរច្រើនណាស់ ទោះបីមានមនុស្សនៅក្នុងផ្ទះក៏ដោយ. (ហាងលក់ទូរសព្ទ័នាងខ្ញុំនៅជិតស្ទប់កោះកេរ្ត៍ ផ្លូវជាតិលេខ 6A នៅចំកណ្តាលក្រុង ក៏ចោរមិនខ្លាចដែរ )» ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។