បាត់ដំបងៈ កាលពីវេលាម៉ោង១៣ៈ០០នាទី ថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា ក្រោយទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ស៊ូ.ភី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ.ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យម្នាក់ មានឈ្មោះ ខេង.សុខុន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ូ.ភី ពិតប្រាកដមែន នៅពេលដែលជនរងគ្រោះទុកម៉ូតូចោលពេលទៅមើលស្រែ។ ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕