កម្រមានណាស់...សូមសរសើរទឹកឧកញ៉ា ម៉ុង ឬទ្ធី ទិញអណ្ដើកចំណាស់១ក្បាលតម្លៃជិត១០០០ដុល្លាព្រលែងឲ្យមានសេរីវិញ !
ណារ៉ា
-

កាលពីវេលាម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បើយោងតាមគណនេយ្យហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានទិញសត្វអណ្ដើកចំណាស់១ក្បាលអាយុខ្ទង់៥០ឆ្នាំក្នុងតម្លៃជិត១ពាន់ដុល្លាដើម្បីព្រលែងអោយមានសេរីឡើងវិញ ។

ឯកឧត្តមបណ្ឌិតរៀបរាប់ថា៖ «ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ ម៉ុង​ ចាន់ថុល​ បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​)​ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000៛ ដែលគេបាននាំគ្នាសម្លៀង​បាំងតោ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​ ។ កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត» 

ឯកឧត្តមបណ្ឌិតបន្ដទៀតថា៖ «ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​នឹង​ភរិយា​សុំផ្ញើរជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​ ។»