រ៉ូហ្សេត ប្រាប់ថានាងមានជម្ងឺដ៏ចម្លែកមួយពេលអាកាសធាតុចុះត្រជាក់
ណារ៉ា
-

អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត នៅតែទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបើទោះបីជាកញ្ញាបាត់បង់តួនាទីជាចៅសង្កាត់ក៏ដោយ ។ កញ្ញាបានចាប់របរថ្មីដើម្បីចិញ្ចឹមជីវិតដោយការលក់បំបញ្ចុក និងលក់ឥវ៉ាន់តាមអនឡាន ។ ទន្ទឹមហ្នឹងនេះដែរកញ្ញាក៏មិនភ្លេចធ្វើសកម្មភាពមនុស្សធម៌ចុះជួយជនក្រីក្រដែរ ។

ប៉ុន្ដែអ្វីដែលគួរអោយប្លែកនោះគឺកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅម្សិលមិញនេះ រ៉ូហ្សេត បានរៀបរាប់ពីជម្ងឺម្យ៉ាងដែលកើតលើនាងយ៉ាងចម្លែក ។

នាងរៀបរាប់ថា៖ «អោយតែចូលដល់អាកាសធាតុត្រជាក់ បំពង់ករបស់ខ្ញុំតែងមានបញ្ហាជានិច្ច ។ ក្អកទល់ភ្លឺមិនសូវបានគេង លេបថ្នាំមិនបាត់សោះ តែនៅពេលឈប់ត្រជាក់គឺធម្មតាវិញ។ ប៉ុន្តែបើក្អកខ្លាំងចឹង ប្រហែលមិនសូវបានចេញទៅជួបនរណាទេ ព្រោះខ្លាចរំខានគេ ។ ដូចយប់នេះគេងបានជាងបីម៉ោង ដូច្នេះដើម្បីកុំអោយឈឺត្រូវគេងសងយប់វិញហើយ ។ អោយតែរដូវត្រជាក់ ឬធ្លាក់ខ្យល់ មកដល់ ដឹងតែស្រកគីឡូហើយ ។ ឆ្នាំមុនក្អកជិតពីរខែទើបបាត់ធម្មតាវិញ ពេលនោះខ្ញុំឡើងស្គម។ សូមគេងសងពេលយប់វិញហើយ មិនអោយបាក់កម្លាំងដូចមុនទេ

រ៉ូហ្សេត បន្ដថា យ៉ាងណាហាងនំបញ្ចុកនៅបើកលក់ដដែល ព្រោះបានប្អូនៗធ្វើការនៅហាងខ្ញុំគាត់មើលការខុសត្រូវ មិនសូវហត់ដូចមុនទេ សូមបងប្អូនដែលមករកខ្ញុំមិនជួប សូមកុំខឹង ឬអន់ចិត្តនឹងខ្ញុំអី ។ព្រោះខ្ញុំរកមុខរបរផ្សេងៗទៀត ដូច្នេះអាចខ្ញុំមិនសូវនៅកន្លែងលក់ដូចមុនទេ ។ ដូច្នេះសូមអ៊ុំពូមីងបងប្អូនមេត្តាអធ្យាស្រ័យផង ធ្វើដូចម្តេចបើខ្ញុំមានបន្ទុកច្រើន ដែលខ្ញុំត្រូវខិតខំរកប្រាក់បន្ថែមពីមុខរបរលក់នំបញ្ចុក។»