ជូនពរឲ្យលោកគ្រូពេទ្យអាចព្យាបាលប្អូនស្រីបានទៅចុះ...ទីបំផុតលោក តាន់ គឹមសួរ បានជូនប្អូនស្រីដែលមានជំងឺស្បែកដ៏ធ្ងន់ធ្ងរ ទៅជួបពិភាក្សាជាមួយលោកដុកទ័រហើយ...
កាលពីថ្ងៃម្សិលមិញ លោកតាន់ គឹមសួរ បានបង្ហោះអំពីក្មេងស្រីម្នាក់ ដោយបងប្រុសបានក្មេងស្រីដែលមានជំងឺស្បែកដ៏ធ្ងន់ធ្ងរមកជួបពិភាក្សាជាមួយលោកដុកទ័រហើយ។

បងប្រុសបានរៀបរាប់យ៉ាងដូច្នេះថា "ទីបំផុតខ្ញុំបានជូនក្មេងស្រីដែលមានជំងឺស្បែកដ៏ធ្ងន់ធ្ងរមកជួបពិភាក្សាជាមួយលោកដុកទ័រ (doctor) ហើយ។ សង្ឃឹមថាលោកដុកទ័រដែលមកពីអូស្ត្រាលីនឹងអាចជួយព្យាបាលក្មួយស្រីដោយជោគជ័យ សូមពុកម៉ែបងប្អូនចូលរួមបួងសួងឲ្យមានអភិនិហាកើតឡើងចំពោះក្មួយស្រីម្នាក់នេះដូចក្មួយស្រីម៉ីម៉ីដែរ។ អរគុណ Khmer Sight Foundation Sean Kate Ngov ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយឈឺឆ្អាលនិងខ្វាយខ្វល់ដល់ប្រជាជនកម្ពុជា???"។

យ៉ាងណាមិញ ក៏មានពុកម៉ែ បងប្អូនជាច្រើន ជូនពរដល់ប្អូនស្រី ឲ្យឆាប់ជាសះស្បើយផងដែរ៕



ប្រភព៖ Tan Kimsour
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។