កាលពីថ្ងៃទី០៤ ខែវិច្ឆិកា បងប្រុស តាន់ គឹមសួរ ក៏បានទៅជួបពិភាក្សាជាមួយដុកទ័រ ដើម្បីធ្វើការព្យាបាលជូនប្អូនស្រីម្នាក់ ដែលមានជំងឺស្បែកយ៉ាងធ្ងន់ធ្ងរផងនោះ ។

តួយ៉ាង ក្រោយពីបានជូនស្រីទៅជូបជាមួយលោកដុកទ័រហើយ បងប្រុសក៏បានជួបជាមួយនឹង លោកគ្រូ រតនា ដែលគ្រូបង្វឹកឆ្កែ ដ៏ល្បីឈ្មោះមួយរូបផងដែរ។ យ៉ាងណាមិញ បើមើលតាមការបង្ហោះរូបភាពរបស់បងប្រុសតាន់ គឹមសួរ ពីអាការៈរបស់លោកគ្រូនៅក្នុងពេលនេះ គឺលោកគ្រូហាក់មានទឹកមុខស្រស់ស្រាយ និងរឹងមាំខ្លាំងណាស់ គ្រាន់តែសុខភាពរបស់លោកមិនទាន់បានសះស្បើយដូចពីមុនប៉ុនណោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកបងប្រុសក៏បានរៀបរាប់ថា "នៅចាំគាត់ទេ(គ្រូបង្វឹកឆ្កែ)? ពិតជាចៃដន្យខ្លាំងណាស់ដែលបានជួបបងប្រុស(ប៉ងជួបដើម្បីធ្វើការសួរសុខទុក្ខគាត់យូរណាស់មកហើយ) ពិតជារីករាយខ្លាំងណាស់??? សំខាន់គឺបងប្រុសធូរស្រាលបានច្រើនហើយ"។

ទន្ទឹមការបង្ហោះរូបភាពរបស់លោក គ្រូបង្វឹកសត្វសុខន រួមមកក៏មានអ្នកចូលរួមត្រេកអរចំពោះរូបលោកគ្រូ ដែលលោកគ្រូបាន ធូរស្បើយយ៉ាងច្រើនហើយ។ សូមជូនពរលោកគ្រូ ឲ្យឆាប់បានជាសះស្បើយដូចដើម៕

ប្រភព៖ តាន់ គឹមសួរ