ប្រធានគណបក្សខ្មែរក្រោក លោក សុខវណ្ណ វឌ្ឍនាសាប៊ុន ហៅលោក វិល្លាម បានលើកយកប្រធានបទមួយ ដោយរូបលោក បានរៀបរាប់យ៉ាងដូច្នេះថា៖

ប្អូន ៖ បងអេីយចិននោះល្ងង់ណាស់ទិញដីខ្ញុំគេហ៊ានអោយ១០លាន
ខ្ញុំ ៖ អឺ បេីឃ្លានលុយលក់ទៅចឹង
ប្អូន ៖ លក់ហេីយធ្វេីអីទៀតបង ?
ខ្ញុំ ៖ អឺ ប្អូនឯងយកលុយ ១០លាននឹង ហេីយបូកថែម ១០លានទៀត យកទៅទិញដីហ្នឹងពីចិនវិញ វាលក់អោយប្អូនឯងអត់ ?
ប្អូន ៖ វាច្បាស់ជាមិនលក់ទេបង !!
ខ្ញុំ ៖ អឺ ចុះបេីមនុស្សម៉ាស្រុកគិតដូចប្អូនទាំងអស់ វាខុសអីពីលក់ប្រទេសអោយគេ ? ពេលនោះលុយប្អូននឹងចាយក្រោមអាណានិគមចិនទៅ , ប្អូនគិតថាប្អូនលក់ដីអោយចិនបានថ្លៃ តែប្អូនគ្មានវាសនាមានលុយទិញដីនោះវិញទេ ថ្ងៃមួយចិននិងក្លាយជាម្ចាស់កម្មសិទ្ធដីធ្លី ពេលនោះគិតយ៉ាងណា ។ ត្រឹមខ្មែរជាម្ចាស់ដីធ្លី បន្ទប់ជួលមួយខែ ១០០ កម្មករដេកមួយបន្ទប់ប្រជ្រៀត៥នាក់ , ផ្ទះធម្មតាមួយខ្នង៥ម៉ឺន បុគ្គលិកធ្វេីការកន្លះជីវិតមិនទាន់បានផ្ទះនៅផង ចុះទម្រាំចិនក្លាយជាម្ចាស់កម្មសិទ្ធដីធ្លីអស់នោះ តេីពួកយេីងមិនដេីរដេកតាមថ្នល់ទៅហេីយទេឬ ? បេីវាទិញដីយេីងថ្លៃ វាសង់ផ្ទះលក់ថ្លៃ ធ្វេីបន្ទប់ជួលថ្លៃ ឯប្រាក់ខែយេីងតិចនោះ ។
«សុំពិចារណាអោយបានម៉តចត់ ចិនជាមនុស្ស មិនមែនឆ្កួតទេ»កុំឃេីញចិនកាន់លុយមកទិញដីក្នុងតម្លៃថ្លៃ គិតថាវាឆ្កួត យកពាក្យខ្ញុំនិយាយគិត១ម៉ោងទៅ យេីងនឹងដឹងថានរណាឆ្កួតពិតប្រាកដ វាមកទិញដីខ្មែរក្រោមរូបភាពមានក្រុមហ៊ុនដែលជាតំណាង នៅតែ៧ឆ្នាំបានសញ្ជាតិពេលហ្នុងបានដៃល្មមគ្រប់គ្រាន់ហេីយ។






ប្រភព៖ William Guang