ជួយគ្នាម្នាក់ស៊ែរតគ្នាផង...បើសិន បងប្អូនបានឃើញក្មេងប្រុស ដែលមានភិនភាគដូចខាងក្រោម មេត្តាជួយផ្តល់ដំណឹងផង...
នៅមុននេះបន្តិច លោកតាន់ គឹមសួរ ក៏បានបង្ហោះរូបភាពប្អូនប្រុសពីរនាក់ ដែលបានបាត់ខ្លួន ដោយអ្នកទាំងពីរនាក់នេះ មានភិនភាគ សម្បុរខ្មៅស្រអែមទាំង2នាក់ ប្អូនមានអាយុ12ឆ្នាំ បងអាយុ14ឆ្នាំ ប្អូនមុនពេលបាត់ពាក់អាវយឺតពណ៍លឿង បងមុនពេលបាត់ពាក់អាវយឺតខ្មៅ។

នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស តាន់ គឹសួរ បានរៀបរាប់យ៉ាងដូចនេះថា"ជួយគ្នាម្នាក់បន្តិចទៅណាបងប្អូន???
ក្មេង2នាក់ សម្បុរខ្មៅស្រអែមទាំង2នាក់ ប្អូនមានអាយុ12ឆ្នាំ បងអាយុ14ឆ្នាំ ប្អូនមុនពេលបាត់ ពាក់អាវយឺតពណ៍លឿង បងមុនពេលបាត់ពាក់អាវយឺតខ្មៅ។ បើពុកម៉ែបងប្អូនបានឃើញក្មេងប្រុសទាំងពីរដែលមានភិនភាគដូចក្នុងរូបថា សូមធ្វើការទំនាក់ទំនងទៅកាន់ 078702552"៕




ប្រភព៖ តាន់ គឹមសួរ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។