បេក្ខនារីតំណាងប្រទេសកម្ពុជា កញ្ញា កែវ សេងលីហួរ បានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ និង បរិស្ថានដ៏ធំ Miss Earth 2018 នៅឯប្រទេសហ្វ៊ីលីពីន បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីការប្រកួតបានបញ្ចប់ជាស្ថាពរ ដោយម្ចាស់គ្រងមកុដគឺជាបវរកញ្ញា Miss Earth 2018 មកពីប្រទេសវៀតណាម។

យ៉ាងណាមិញ កញ្ញា កែវ សេងលីហួរ ស្ថិតនៅក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ហើយនិងបន្តដំណើរទៅកាន់រាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។ បើងាកមកមើលពីទិដ្ឋភាពនៅក្នុងព្រលានយន្តហោះនោះវិញ គឺមានកញ្ញា អែម គុណថង និង ក្រុមការងារជាច្រើនទៀត បានមកទទួលដល់ព្រលានយន្តហោះ ដើម្បីស្វាគមន៍ការវិលត្រឡប់មួយនេះ ។

ដោយឡែកក្នុងការប្រកួតឯណោះវិញ ថ្វីត្បិតតែកញ្ញាមិនទទួលបានជោគជ័យក្តី ប៉ុន្តែយ៉ាងណាកញ្ញាបានខិតខំ អស់ពីសមត្ថភាពបានយ៉ាងល្អហើយ។ តែអ្វីដែគួរឲ្យកត់សម្គាល់នោះ គឺកញ្ញា កែវ សេងលីហួរ បានបង្ហាញ និង នាំយកឈ្មោះកម្ពុជា ទង់ជាតិកម្ពុជា ព្រមជាមួយប្រពៃណីទំនៀមទម្លាប់មួយចំនួន ទៅផ្សព្វផ្សាយដល់បណ្តាប្រទេសជុំវិញពិភពលោកបានស្គាល់ និង កាន់តែយល់ច្បាស់អំពីប្រទេសកម្ពុជា ដែលនេះជាមោទកភាពមួយរបស់កញ្ញា និង ប្រជាជនកម្ពុជាទាំងមូល ៕









ប្រភព៖ Miss Earth Cambodia