តើមានបងប្អូនណាស្គាល់ យុវជនម្នាក់នេះទេ? មានលោកគ្រូវ័យក្មេងម្នាក់ ចង់ជូនស្បែកជើង Gold City មួយសម្រាប់ដល់គាត់ និងសម្ភារៈសិក្សាតិចតួចជួនគាត់...!!!
ជាការពិតណាស់ នៅតាមវិទ្យល័យនីមួយៗ គឺមានវិន័យតម្រូវឲ្យសិស្សានុសិស្សមានឯកសណ្ឋាន រួមជាមួយនិងស្បែកជើងប៉ាតតាផងដែល។ តែសម្រាប់រូបមួយសន្លឹកនេះ បងប្អូនប្រិយមិត្តពិតជាបានឃើញហើយ មិនដឹងថាយុវជនម្នាក់នេះ មិនអាចមានសមត្ថភាពឬក៏យ៉ាងណានោះទេ។ តែពេលនេះមានលោកគ្រូវ័យក្មេងម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ កែវ ពេជ្រភារុណ បានបង្ហោះសារខ្លីមួយ ដោយសរសេររៀបរាប់ថា "អ្នកណាស្គាល់ប្អូនប្រុសក្នុងរូបជួយប្រាប់ខ្ញុំផង ខ្ញុំជូនស្បែកជើង Gold City 1សម្រាប់ដល់គាត់ និងសម្ភារ:សិក្សាតិចតួចជួនដល់គាត់ មិនប៉ុន្មានលុយទេតែជាទឹកចិត្ត។ មិនដឹងថាគាត់ក្រឬមានទេ ខ្ញុំអត់ដឹងដែរ តែបើមានប្រហែលគាត់ទិញពាក់យូរហើយ #វិន័យសាលា" ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។