ឥណ្ឌូនេស៊ីៈ ប្រធានក្រុមហ៊ុន KNKT លោក Soerjanto Tjahjono បានប្រាប់ក្រុមអ្នកយកព័ត៌មានថា "យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ Java កាលពីសប្តាហ៍មុន ដែលបានសម្លាប់អាយុជីវិតមនុស្ស ១៨៩នាក់ ក្នុងការហោះហើរនោះ។ តាមរយៈទិន្នន័យនៃប្រអប់ខ្មៅ ដែលយកចេញពីយន្តហោះមួយគ្រឿងនោះ បានបង្ហាញថា គឺវាមានបញ្ហាគុណភាពល្បឿននៅលើអាកាស ហើយបានកើតឡើងលើក្នុងជើងហោះហើរ បីកន្លងមកហើយ មុនពេលការហោះហើរទីបួនជួបឧបទ្ទវហេតុនេះ" ។ អាជ្ញាធរសហរដ្ឋអាមេរិក នឹងធ្វើអ្វីមួយដើម្បីទប់ស្កាត់ បញ្ហាស្រដៀងគ្នានេះ នៅលើយន្តហោះប្រភេទនេះ នៅជុំវិញពិភពលោក ។

តើអ្វីទៅ ដែលធ្វើឲ្យឧបទ្ទវហេតុនៃការធ្លាក់យន្តហោះ Lion Air មួយនេះ? "ជើងហោះហើរ JT 610 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រ Java ខណៈដែលគ្មានអ្នកដំណើរណាម្នាក់ ត្រូវបានសង្គ្រោះ។ ដំបូងឡើយ យន្តហោះនេះ បានចាប់ផ្តើមការហោះហើររយៈពេល១ម៉ោង ពីព្រលានយន្តហោះក្នុងរដ្ឋធានីហ្សាកាតា ឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang ក្រោយពីហោះផុតដីបាន ១៣នាទី អ្នកបើកបរយន្តហោះបានស្នើសុំការអនុញ្ញាតពីក្រុមគ្រប់គ្រងចរាចរណ៍អាកាស ដើម្បីត្រឡប់ទៅព្រលានយន្តហោះវិញ ប៉ុន្តែការទាក់ទងត្រូវបានដាច់" ។

សាច់ញាតិនៃសាកសព កំពុងតែបន្តការរង់ចាំ ដើម្បីទទួលយកសាកសព ឬរបស់សំខាន់ៗរបស់ពួកគេ ស្របពេលដែលសាកសពត្រឹមតែ ១៤នាក់ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញនិងស្គាល់ភិនភាគ។ បច្ចុប្បន្នក្រុមអ្នករុករក និងសង្គ្រោះ នៅតែព្យាយាមដើម្បីស្វែងរកនូវប្រអប់ថតសម្លេង ដើម្បីឱ្យដឹងការពិតថា តើការទាក់ទងរវាងក្រុមអាកាសយានិក ក្នុងហេតុការណ៍នេះ មានបញ្ហាអ្វី ៕

