បន្ទាយមានជ័យៈ នៅសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅហាងលក់មាសយីហោ G99 ជិតធនាគារកសិករ ជាប់ផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ។ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យក្នុងអំពើរប្លន់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនបានហើយ មានឈ្មោះ ស៊ុន សាក់សែន ឡឺត អាយុ២៧ឆ្នាំ។ ការពិតជនសង្ស័យខាងលើនោះ គឺជាជនជាតិថៃ និងជាអ្នកស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ នេះបើយោងតាមប្រភពខាងភាគីថៃ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅធ្វើត្រាប់ ក្នុងអំពើប្លន់នៅកន្លែងកើតហេតុ ហើយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ដែលឆ្លងកាត់នាំគ្នាមើលព្រោងព្រាត។
ក្រោយពេលកើតមានអំពើប្លន់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨មក ត្រូវបានគេនិយាយតគ្នាៗ មិនយកផ្លូវការបានលើកឡើងថា ជនសង្ស័យអាចជាខ្មែរ ព្រោះតែជននោះ បានលោតចូលអូរព្រំដែននៃប្រទេសទាំង២។ តែអ្វីដែលជាភស្តុតាងជាក់ស្តែង គឺខុសស្រឡះពីការពិត ទីបំផុតជនសង្ស័យគឺជាជនជាតិថៃ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីព័ត៌មានលម្អិតទាំងស្រុងនោះទេ ព្រោះសមត្ថកិច្ចថៃ កំពុងធ្វើការបន្តនៅឡើយ ៕



