ជនសង្ស័យម្នាក់ ពេលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិ៍ប្រជាពលរដ្ឋ បាន៧លើករួចមក ក្នុងភូមិសាស្ត្រស្រុកគីរីវង់
តាកែវៈ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមាត់បឹង ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ជនសង្ស័យម្នាក់ មានឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ បន្ទាប់ពីជនល្មើសរូបនេះ ចេញធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិ៍ប្រជាពលរដ្ឋ បាន៧លើករួចមក ពេលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថា រូបគេបានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិ៍ប្រជាពលរដ្ឋ បានសម្រេចចំនួន៧ដងមកហើយ ក្នុងភូមិសាស្ត្រស្រុកគីរីវង់នេះ។ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។