ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នាយ ព្រែក បានលើកឡើងនូវបទចំរៀងមួយបទដែលខ្លួន បានសម្តែងជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ តាំងពីតូច យកមកច្រៀង ធ្វើឲ្យលោកព្រាប សុវត្ថិ រំភើបចិត្តជាខ្លាំង ។

បទចំរៀងមួយបទដែលធ្វើប្រិយមិត្តមិនអាចបំភ្លេចបាន នោះគឺបទ "ម្អមស្រែ" ដែលជាបទចំរៀងមួយបទ ដែលនាយព្រែក បានសំដែងកាលពីតូច ហើយមិនដែលបានច្រៀងផ្ទាល់ជាមួយលោកព្រាប សុវត្ថិនោះទេ ទើបតែពេលនេះ នាយព្រែក ក៏បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅឡើង ធ្វើឲ្យកំពូលតារាចំរៀងរូបនេះពិតជាសប្បាយចិត្តណាស់។

ក្នុងបទចំរៀង"ម្អមស្រែ" នេះដែរ នាយព្រែកចង់រំលឹកអនុស្សាវរីយ៍កាលពីនៅកុមារ ដែលបានសំដែងជាលោកកំពូលតារាចំរៀង ខណៈពេលដែលកំពូលតារាចម្រៀងបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងវិធី តន្រ្តី G park របស់ទូរទស្សន៍ ស៊ីធីអិន។

ក្នុងនោះផងដែរ នាយ ព្រែក ក៏បានសម្តែងអារម្មណ៍រំភើប ទៅកាន់លោក ព្រាប សុវត្ថិ ផងដែរ ព្រោះថា តាំងពីយូរណាស ពួកគេមិនបានជួប ឬសម្តែងជាមួយគ្នានោះទេ ទើបតែមកដល់ពេលនេះ ទើបពួកគេ មានឱកាសជួបគ្នាជាថ្មី៕












មានវិដេអូ៖