ថៃ៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការចែកចាយបន្តៗគ្នា ជាច្រើន ព្រោះតែឃើញនារីរត់ម៉ារ៉ាតុងម្នាក់ ដែលមានសម្រស់ស្រស់ស្អាត ចូលរួមក្នុងកម្មវិធី «Khun Dan Marathon 2018 presented by Dutch Mill» ធ្វើឲ្យបុរសៗឃើញហើយចង់រត់តាមតែម្តង។

ដោយតែរូបសម្រស់ស្រស់ស្អាតរបស់នាងបានធ្វើឲ្យ អ្នកបណ្តាញសង្គមធ្វើការចែករំលែកតៗគ្នា ហើយក៏ដឹងថានារីម្នាក់ មានឈ្មោះNahmfah ជាកូនកាត់ថៃ-ឡាវ និងជានារីហាយសូរម្នាក់ផងដែរ ព្រោះនាងក៏ជាតារាបង្ហាញម៉ូតឯករាជ្យ ដែលទើបបោះជំហានឈានជើងចូលមកប្រឡូក នៅក្នុងវិស័យសិល្បៈ ក្នុងពេលថ្មីៗនេះ។

នៅថ្ងៃអនាគត គេរំពឹងថា Nahmfah និងក្លាយទៅជាតារាស្រីម្នាក់ ដ៏មានឈ្មោះបោះសំលេង និងជាតារាម្នាក់ជួរមុខ ព្រោះតែរូបសម្រស់និងសមត្ថភាពរបស់នាង។

នៅការប្រកួតមានបុរសៗជាច្រើន ចោលភ្នែកមើលនាងមិនដាក់ភ្នែក និងនិយាយតៗគ្នាថា ពិតជាមិនធម្មតាមែន ព្រមទាំងស្រលាញ់កីឡាទៀត អស្ចារ្យណាស់៕








































