ឃាត់ខ្លួនមុខសញ្ញា​ កាប់​ប្លន់​យក​ម៉ូតូ យ៉ាងសាហាវ២នាក់ នៅ​ម្តុំ​រ៉ារ​ទះ​ភ្លើង​ផ្លូវ​
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៦ៈ៤៥នាទី​យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​បុរី​មហា​សេដ្ឋ ​ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចធ្វើការ​ឃាត់ខ្លួនមុខសញ្ញា​ កាប់​ប្លន់​យក​ម៉ូតូ២នាក់។

 

តាមសំដីជនគ្រោះ ជា​អ្នករត់ម៉ូតូឌុប​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង​ប្រហែលជា៧យប់​ នៅ​ម្តុំ​រ៉ារ​ទះ​ភ្លើង​ផ្លូវ​ទំនប់៧០ សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ​ មាន​ជនសង្ស័យ២នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ​ ដើរមក​ធ្វើជា​សួរនាំ​គាត់ រួច​ម្នាក់ទៀត​បាន​ដក​ដាវ​សាំ​ម៉ូ​រៃ​ មក​កាប់​ទៅលើ​ជនរងគ្រោះ ​ចំនួន២កាំបិត​ បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ ​រួច​ម្នាក់​រត់​ចូលក្នុង​រ៉ារ​ទះ​ភ្លើង​នឹង​ម្នាក់ទៀត​ទាញ​ម៉ូតូ ស្មាស​វី​ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-8439 បើក​ចេញទៅ​បាត់ស្រមោល​។

បាន២ថ្ងៃក្រោយមក ​ក៏​មានកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ​ បាន​ស្រាវជ្រាវ​រក​ជនសង្ស័យ​ម្នាក់​ ចាប់បាន​នៅ​ចំណុច​ផ្លូវ​បេតុង​ ក្នុង​បុរី​មហា​សេដ្ឋ ​ក៏​យកទៅ​សួរនាំ​ លុះ​ពេល​បាន​ប្រហែលជា២ទៅ៣ម៉ោង​ក្រោយមក​ បន្ទាប់ពី​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានទៅ​ចាប់បាន​ម្នាក់ទៀត​ នៅ​ចំណុច​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ ក្រោយពេល​ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​ទាំង២អ្នក​នោះ បាន​ឆ្លើយ​សារភាព​ប្រាប់ថា​ ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូ​តូ​ពិត​មែន ហើយ​យកទៅ​បញ្ចាំ​បាន​លុយ​ចំនួន200$ ។ ជនសង្ស័យ​នេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ផ្លូវច្បាប់ ៕