តារាសម្តែងកញ្ញា ដេននី ក្វាន់ ដែលមានប្រិយមិត្តជាច្រើនបានស្គាល់ថា ជាតារាស៊ិចស៊ី និងទទួលបានជោគជ័យលើមុខរបរអាជីវកម្មជាច្រើនថែមទៀតផង។

តារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុនណោះទេ ថែមទាំងចិត្តល្អទៀតផង។ កញ្ញា បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ នៅពេលយើងទៅស្គាល់នរណាក៏ដោយ ត្រូវយកបេះដូងរបស់យើងទៅស្គាល់គេ។ ប៉ុន្តែមិនមានន័យថា បណ្ដោយឲ្យបេះដូងខ្លួនឯងខ្ទេចខ្ទីអស់ក្រោយពេលឈប់ស្គាល់គេទេ។ ស្រលាញ់នរណាក៏ដោយ ត្រូវប្រាកដថា យើងបានស្រលាញ់ខ្លួនឯងច្រើនជាងឲ្យការស្រាលាញ់ទៅគេ។ ស្មោះអ្នកណាក៏ដោយ ត្រូវប្រាកដថា យើងបានស្មោះចំពោះខ្លួនឯងមុនរួចហើយ។ ទុកចិត្តនរណាក៏ដោយ យើងត្រូវតែទុកចិត្តលើខ្លួនឯងជាមុនសិន។ ជឿជាក់នរណាក៏ដោយ យើងត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។ ជួយអ្នកណាក៏ដោយ យើងត្រូវជួយខ្លួនឯងជាមុនសិន។
មិនមែនអាត្មានិយមទេ ប៉ុន្តែបើគ្មានភាពច្បាស់លាស់ចេញពីខ្លួនឯងទេ តើយើងអាចច្បាស់លាស់ចំពោះអ្នកដទៃបានយ៉ាងណាទៅ? បើស្រលាញ់គេច្រើនជាងស្រលាញ់ខ្លួន បែបប្រហែលត្រូវសម្លាប់ខ្លួនដើម្បីឲ្យគេយល់ថាខ្លួនបានស្រលាញ់គេខ្លាំងណាស់។ បើស្មោះគេ ជាងស្មោះខ្លួនឯង យើងនឹងកុហកខ្លួនឯងដើម្បីឲ្យគេបានសុខ ប៉ុន្ដែនោះវាមិនស្ថិតថេរបានប៉ុន្មានឡើយ។ អ្វីក៏ដោយផ្ដើមចេញពីខ្លួនឯងជានិច្ច...។

យ៉ាងណាមិញ កញ្ញាក៏ទទួលបានការគាំទ្រជាច្រើន ពីសំណាក់មហាជន ដែលតែងតែស្រលាញ់កញ្ញា៕




















ប្រភពរូប៖ Denny Kwan