អាណិតខ្លោចចិត្ត...លោកយាយអាយុ៨៣ឆ្នាំម្នាក់ ដើរស៊ីឈ្នួលគេ​ ដើម្បីរកលុយមកចិញ្ចឹមជីវិតប្អូនស្រីដែលមានសតិមិនគ្រប់...(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Phorn Chetra " បានបង្ហោះសារថា គួរឲ្យសង្វែគ ព្រោះតែបងស្រីអាយុ៨៣ឆ្នាំ ត្រូវរាប់រងចិញ្ចឹមប្អូនស្រីដែលមានសតិមិនគ្រប់។


បើយោងតាមគណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងដូច្នេះថា "ពិតជាគួអោយសង្វែគណាស់ អាយុទៅទៅ៨៣ឆ្នាំ ត្រូវរាប់រងចិញ្ចឹមប្អូនដែលមានសតិមិនគ្រប់ រស់នៅសព្វថ្ងៃវេទនាណាស់ លោកយាយ មិនអាចធ្វើអ្វីបានក្រៅតែពីដើរសុីឈ្នួលគេនោះទេ? បានប្រាក់តិចតួចយកមកទិញម្ហូបអោយប្អូនដែលជាមនុស្សឆ្កួត ពិតជាអាណិតណាស់ ហេតុដូចនេះជួសមុខអោយលោកយាយ ខ្ញុំសុំទឹកចិត្តបងប្អូនសប្បុរសធម៌មិនថានៅក្នុងប្រទេសឬក្រៅប្រទេស នោះទេ សូមមេត្តាចែករំលែកស្បៀងអាហារខ្លះៗមកជួយលោកយាយទាំង ពីរនាក់នេះផង ។ពួកគាត់ពិតជាពិបាកខ្លាំងណាស់ អាស្រ័យហេតុនេះបើមានបងប្អូនចង់ចូលរួមជួយដល់ លោកយាយ សូមហៅមកលេខ:?? 096 9988938,085 600076 សូមបញ្ចាក់ថា:លោកយាយ រស់នៅភូមិ សាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សូមអរគុណ..!"។


យ៉ាងណាមិញ សូមពុកម៉ែបងប្អូន មេត្តាជួយដល់លោកយាយកំសត់ទាំងពីរនាក់នេះផង៕


មានវិដេអូ៖



ប្រភព៖ Phorn Chetra