កាលពីប៉ុន្មាននាទីមុននេះ នៅក្នុងគណនីហ្វេសប៊ុកបងប្រុស"Phorn Chetra" ដោយសារខ្លោចចិត្តខ្លាំងពេក ពេលឃើញអ៊ុំស្រីម្នាក់ មកសម្រាកនៅមនី្ទរពេទ្យ ហើយគ្មានប្រាក់សូម្បីតែមួយរៀល ដើម្បីទិញបាយហូប និងទឹកផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានរៀបរាប់ថា "៚សុំពឹងបងប្អូនអ្នកលេងក្នុងបណ្ដាញសង្គមfb សូមជួយចែករំលែកព័ត៌មាននេះបានទៅដល់បងប្អូនសប្បុរសជនផង។៚ពិតជាគួអោយអាណិតណាស់ គ្មានញាតិ គ្មានកូននឹងគេ មានតែប្ដី តែប្ដីមិនសូវរវល់នឹងគាត់ទេ ព្រោះរវល់តែផឹកគ្មានថ្ងៃលាស់ អីលូវធ្លាក់ខ្លួនឈឺដេកនៅមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង គ្មានលុយទិញទឹកឬបាយហូបនោះទេ បានអ្នកដេកពេទ្យក្បែរនោះហុចបាយទឹកអោយម្ដងម្កាល ។សូម្បីតែមកដេកពេទ្យក៏មកដេកតែឯង គ្មានអ្នកកំដរ ប្រៀបបាននឹង មនុស្សឯការ តើអោយគាត់រស់នៅបែបនេះឬ? សូម្បីតែថ្លៃសេវាបង់ពេទ្យក៏គ្មានលុយដែល ជីវិតអើយជីវិត អីក៏វេទនាម្លេះដូចនេះខ្ញុំសុំទឹកចិត្តបងប្អូនសប្បុរសធម៌មិនថានៅក្នុងប្រទេសឬក្រៅប្រទេស នោះទេ សូមមេត្តាចែករំលែកស្បៀងអាហារឬថវិការខ្លះៗមកជួយអ្នកមីងម្នាក់នេះផង ។គាត់ពិតជាពិបាកខ្លាំងណាស់ អាស្រ័យហេតុនេះបើមានបងប្អូនចង់ចូលរួមជួយដល់ អ្នកមីងសូមហៅមកលេខ:?? 096 9988938,085 600076 ឬគណនីវីន :02495537 សូមអរគុណ..!"។


មានវិដេអូ៖
ប្រភព៖ Phorn Chetra