ថ្មីៗនេះ នីឡា នឹងបុរសម្នាក់បានបង្ហាញពីភាពស្និតស្នាលផ្អែមល្ហែមជាមួយគ្នាតាមយះ...!!!
-

តារាកំប្លែង​ និងសម្តែង នីឡា បន្ទាប់មានការផ្តាច់ពាក្យជាមួយនឹងគូរដណ្តឹងរួចមកនាង គឺមិនមានលេចលឺព័ត៌មានណាដែលបានបង្ហាញពីទំនាកទំនងរបស់ នីឡា នឹងអ្នកណាផ្សេងឡើយ។ ក្រៅពី​ម្ចាស់ Account Facebook ឈ្មោះ​ Suth Sakareak ឡើយ។​ គេបានសង្គេតឃើញថា​នៅក្នុងគ្រប់ពេលដែលមានកម្មវិធីតូចធំ ឬ ក៏ដំណើកម្សាន្តអ្វីមួយអ្នកទាំងអស់គ្នាគឺតែងតែមានវត្តមានទៅជាមួយគ្នាជានិច្ច។


អ្វីដែលគួរឲ្យចាប់អរម្មណ៍ជាងនេះទៅទៀតនោះ គឺកាលពីម្សិលមិញនេះ ម្ចាស់Account Facebook ឈ្មោះ​ Suth Sakareak គឺត្រូវបានគេសង្ស័យថាជាគូរស្នេហ៍ថ្មីរបស់តារាកំប្លែងស្រីរូបស្រស់ នីឡា ម្នាក់នេះព្រមទាំងបានបង្ហោះនូវ​រូបថត​យ៉ាង​ផ្អែម​ល្ហែម​ជា​​មួយ​គ្នា​​​ដោយ​ភាគី​ខាង​ស្រី​គេង​កើយ​ដៃ​ខាង​ប្រុស​​​យ៉ាង​មាន​ក្ដី​សុខ​ទៀត​ផង។


ទោះ​បី​ជា​​សកម្មភាព​ នីឡា និង Suth Sakareak បង្ហាញ​ភាព​ផ្អែម​ដូច​គូស្នេហ៍​​​ក្ដី​ក៏​អ្នក​ទាំង​ពីរ​​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​ជា​ស្នេហា​ឡើយ។ កន្លង​មក​កូន​ស្រី តាវ៉ិចទ័រ រូប​នេះ​បញ្ជាក់​ថា​ទំនាក់​ទំនង​​ខ្លួន​ និង​​បុរស​ដែល​សង្ស័យ​ខាង​លើ​ក្នុង​នាម​ ជា​មិត្តភ័ក្ដិ​ប៉ុណ្ណោះ៕