ឲ្យតែយ៉ាងៗនេះ មើលទៅប្រជាជនខ្មែរ រស់មិនបានយូរទេ!!! នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដុតកំទេចសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតិប្រមាណ ២.៥តោន ដែលនាំចេញពីប្រទេសវៀតណាម
-

ភ្នំពេញៈ នៅវេលាម៉ោង៥ៈ២០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវ ស៊េីបអង្កេតរបស់មន្ត្រីជំនាញ កំលាំង​​នាយកដ្ឋាន នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បានបង្រា្កប ករណីនាំចូលសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតិពីប្រទេសវៀតណាម ដឹកតាមរថយន្តកូរ៉េ ១គ្រឿង ម៉ាក HYUNDIA ស្លាកលេខ 3E 5868 នៅចំណុចផ្លូវ ជាសុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃេីញ សាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតិប្រមាណ 2.5តោន។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រូច គ្មានច្បាប់អនុញ្ញាតិ ទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជេីងឯក និងបាននាំខ្លួនអ្នកបេីកបររថយន្ត ចំនួន១នាក់ មកនាយកដ្ឋានដេីម្បីបន្តនីតិវិធី ៕