កញ្ញា គង់ សិរីវរលក្ខណ៍ ជាបវរកញ្ញាខ្មែរ.អូស្រ្តាលី ឆ្នាំ២០១៧ បានជ្រើសរើសតំណាងឱ្យកម្ពុជា ទៅប្រកួត Miss Global 2018 នៅប្រទេសវៀតណាម
ភ្នំពេញៈ យោងតាមប្រភពហ្វេសប៊ុក «Team Cambodia» ថ្មីៗនេះ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីរូបសម្រស់ដ៏សោភា របស់កញ្ញា គង់ សិរីវរលក្ខណ៍ អមដោយខ្លឹមសារគួរឱ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា «Serey Vorlak kong នាងជាបវរកញ្ញាខ្មែរ-អូស្រ្តាលី ឆ្នាំ2017។ នាងបានជ្រើសរើសតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកួត Miss Global 2018 ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ»។

យ៉ាងណាមិញ ចំពោះការបង្ហើបឱ្យដឹងពីសំណាក់ប្រភពខាងលើនេះ គេនៅមិនទាន់ប្រាកដជាក់ច្បាស់នៅឡើយ ថាកញ្ញា គង់ សិរីវរលក្ខណ៍ ជាបេក្ខនារីតំណាងកម្ពុជា ពិតប្រកួតក្នុងកម្មវិធីនេះ ពិតប្រាកដឬយ៉ាងណា ខណៈការប្រកាសផ្លូវការពីស្ថាប័ន «Miss Global Cambodia» មិនទាន់មាននៅឡើយទេ ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។