Charlie Puth​ នឹងក្រុម​ BTS បានធ្វើឲ្យអ្នកគាំទ្ររាប់លានអ្នកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...!!! (មាន វីដេអូ)
-

កូរ៉េខាងត្បូង៖ តារា​ចម្រៀងដ៏មានប្រជាប្រិយភាពលំដាប់ដថ្នាក់អន្តរជាតិ Charlie Puth ម្នាក់នេះបានចេញមុខនៅក្នុងMBC Plus X Genie Music Awards ប្រចាំឆ្នាំ ២០១៨នៅលើទឹកដីប្រទេសកូរ៉េជាលើកដំបូងសម្រាប់ Charlie Puth  ដោយមានការសម្តែងរួមគ្នាជាមួយនឹងក្រុមតារាកួរ៉េដែលកំពុងតែទទួកបាននូវភាពល្បីល្បាញខ្លាំងគឺក្រុម BTS​ បានធ្វើឲ្យកក្រើកឆាកកាលពីយប់មិញនេះ។

បន្ទាប់ពីកម្មវិធីដ៏អស្ចារ្យមួយនេះក៏ធ្វើឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះកររីឯអ្នកទស្សនាតាមរយៈការLive ក៏ច្រើនរាប់លាននាក់ ស្របពេលដែលការសម្តែងនៅលើឆាកដ៏ធំ របស់ក្រុមតារាកូរ៉េដ៏មានប្រជាប្រិយភាព BTS និង Charlie Puth ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ តារាប្រុសកូរ៉េដ៏សង្ហាJungkook ក៏បានធ្វើការបកស្រាយចម្រៀងរួមគ្នា ក្នុងបទ«We Don’t Talk Anymore » យ៉ាងពីរោះមិនចាញ់គ្នា រីឯតារាអន្តរជាតិ Charlie Puth ក៏មិនបង្អង់យូរ ក៏បានបកស្រាយ បទ «Fake Love» ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងដ៏មានប្រជាប្រិយភាពទាំងនេះ ក៏បានធ្វើការស្វាគមន៍ និងរាក់ទាក់គ្នាយ៉ាងខ្លាំង នៅពេលដែលបានជួបគ្នាក្នុងកម្មវិធីបែបនេះជាលើកដំបូង។

បើចង់ដឹងរឿងនេះច្បាស់សូមទសស្សនានូវ វីដេអូ ខាងក្រោមទាំងអស់គ្នា៖