ព្រះសីហនុៈ ខណះពេលរដូវកូនក្រែងឈានមកដល់នាកំឡុងចុងខែតុលា ដើមខែវិច្ឆិការនេះ នៅតំបន់កោះខ្យង ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឃើញថាកូនក្រែងឈាម ដែលត្រូវបានច្បាប់ជលផលបានហាមឃាត់ បានចាប់ផ្តើមនាំចេញយ៉ាងគគ្រឹកគគ្រេង នាពេលយប់ចន្លោះពី២តោន ទៅ៥តោន ក្នុងមួយយប់ ស្របពេលមន្ត្រីជលផលឆ្លើយថា ពុំបានដឹងរឿងនេះទេ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឯម ភា នាយខ័ណ្ឌរដ្ឋបាលជលផល កំពង់សោម បានបញ្ជាក់ថា ជុំវិញការនេសាទកូនក្រែងឈាមនេះ លោកពុំបានដឹងទេ ទើបតែទទួលព័ត៏មាន នៅពេលអ្នកព័ត៏មានសាកសួរតែប៉ុណ្ណោះ តែបើមានរឿងបែបនេះមែន លោកនឹងបញ្ជាអោយមន្ត្រីថ្នាក់ក្រោមចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអោយខាងតែបាន។

គេសង្កេតឃើញថា ប្រជានេសាទមួយចំនួន បានងាក់មកនេសាទអូសកូនក្រែងឈាម យ៉ាងអនាធិបតេយ្យ មកលក់អោយថៅកែធំម្នាក់ឈ្មោះ ចែ នី ក្នុងតម្លៃខ្ពស់ ចន្លោះពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់ អំពីផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលពួកគាត់ប្រកបរបរ បែបលក្ខណះគ្រួសារ (រាវក្រែងឈាមដោយដៃ)។ ក្នុងកំឡុងខែវិច្ឆិការ និងខែកុម្ភៈ ជារៀងរាល់ឆ្នាំ បន្ទាប់ពីកូនក្រែងឈាម ចាប់ផ្តើមករកើតកូនក្នុងតំបន់ពយកោះខ្យងនេះ។

ប្រភពដ៏ដែលបានបន្តថា ទាក់ទិនទៅនឹងសកម្មភាពល្មើសច្បាប់នេះ ប្រសិនបើមន្ត្រីជលផល កំពង់សោមនៅតែធ្វើមិនឃើញ មិនដឹង មិនឬ ទៀតនោះទេ ពិតណាស់ធនធានធម្មជាតិ នៅតំបន់ពយទឹករ៉ាក់កោះខ្យងនេះ នឹងវិនាសហិនហោច ជាក់ជាពុំខានឡើយ ៕