ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពានម៉ាឡេ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយនារីវ័យក្មេងម្នាក់ មានឈ្មោះ ស្រីណុច អាយុ១៨ឆ្នាំ មានលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួន នៅស្ពានម៉ាឡេ ហើយត្រូវបានសន្តិសុខយាមស្ពានឃាត់ទាន់។

សាក្សីដែលឃើញហេតុការណ៏នេះបានឲ្យដឹងថា នៅពេលកើតហេតុនារីខាងលើបានធ្វើដំណើរ ឡើងស្ពានពីលិចទៅកើត ហើយនៅពេលធ្វើដំណើរដល់លើស្ពាន ក៏បានតោងបង្កាន់ដៃស្ពានប្រុងលោតទឹកសម្លាប់ខ្លួន ហើយក៏ត្រូវបានសន្តិសុខឃាត់ទាន់។ ដែលគេសង្ស័យថា នាងបានញៀនថ្នាំ ដែលដៃនាងមានស្នាមអារ។ បន្ទាប់ពីឃាត់ខ្លួននាងហើយ ក៏បាននាំមកប៉ុស្តិ៍ តែនាងនៅតែននៀលប្រកាច់ រើបម្រាស់ប៉ុនប៉ង់ទៅលោតទឹកសម្លាប់ខ្លួនទៀត ដោយបាននាំនាងមកដល់ប៉ុស្តិ៍ឬស្សីកែវ ដែរនាងក៏បានដួលសន្លប់មួយសន្ទុះ ហើយក៏ដឹងខ្លួនវិញ តែនាងនៅយំស្រែកដដែល។

បញ្ជាក់ៈ មូលហេតុដែលនាគិតខ្លីបែបនេះ គឺដោយសារឪពុកម្តាយបានដាក់បម្រាមមិនឲ្យដើរលេង និងខឹងសង្សារយកចិត្តមិត្តភក្តិច្រើនជាងខ្លួន។ នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូជាមួយសង្សារ មកចាក់ថ្នាំបន្សាប ព្រោះនាងបានលេបថ្នាំ សម្លាប់ខ្លួនម្សិលមិញម្តងមកហើយ ដែលចាក់ថ្នាំនៅជ្រោយចង្វារ ស្រាប់តែដល់រង្វង់មូលគួចសានុង នាងក៏បានលោតចុះពីម៉ូតូ ដើរគេចខ្លួនមកលោតទឹកសម្លាប់ខ្លួន នៅស្ពានម៉ាឡេ តែត្រូវបានសន្តិសុខឃាត់ទាន់ ៕



