បងប្អូនបានស្គាល់រួចមកហ់ើយថា តារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីប៉ុន្មានទស្សវត្សមុនលោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកគាំទ្រនិទស្សនិកជនសរសើរមិនដាច់ណពីមាត់នូវរូបរាងសង្ហារ និងទេពកោសល្យសម្ដែងរបស់លោក ។ មិនត្រឹមតែប៉ុណ្ណោះលោក យុត្ថារ៉ា ឆានី ក៏ជាអតិតស្វាមីរបស់កំពូលតារាសម្តែង និងជាតារាបង្ហាញម៉ូដដ៏ល្បីប្រចាំប្រទេសព្រមទាំងមានតំណែងជាប្រធានសមាគមន័សិល្បៈខ្មែរអ្នកនាង ចន ចន្ទលក្ខិណា មានចំណងដៃកូនស្រីម្នាក់ឈ្មោះ ជូលី ដ៏ស្រស់ស្អាតផងដែរ ។

តែអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថា មួយរយៈពេលនេះគេពំសូវបានឃើញលោក យុត្ថារ៉ា ឆានី មានវត្តមានក្នុងខ្សែភាពយន្ដនោះទេ មិនថា រឿងភាគ ឬប្រភេទកុននោះឡើយ ហើយក៏គ្មាននរណាដឹងថាមកពីមូលហេតុអ្វីដែរ ។

ទើបតែថ្ងៃនេះសាម៉ីខ្លួនលោក យុត្ថារ៉ា ឆានី បានធ្វើការរៀបរាប់ពីមូលហេតុដែលធ្វើអោយលោកដកខ្លួនពីភាពជាបុគ្គលសាធារណៈរបស់មហាជន ។លោកបានសរសេររៀបរាប់លើហ្វេសប៊ុកថា៖ «កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! លោកអ្នក់ដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ !

គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយក ចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ ។កត្តាទាំង នេះហើយដែលធ្វើអោយខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពី បុគ្គលសាធារណៈ ! តើលោកអ្នកយល់ពីអារម្មណ៌ មួយនេះទេ ? សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ ។»យ៉ាងណាសារខាងលើនេះមិនទាន់អាចបញ្ជាក់បានថាជាមូលហេតុដែលនាំអោយលោកដកខ្លួនពីអាជីពជាតារាសម្ដែង១០០នោះទេ !!!




