ជារឿងពិតមួយរបស់ស្រ្តីម្នាក់ ដែលមានឈ្មោះថា រំដួល អាយុជិត៣០ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង។ ដោយសារតែមានជីវភាពក្រខ្សត់ រំដួល និងស្វាមី បានសម្រេចចិត្តធ្វើការនៅប្រទេសថៃ តែជាអកុសល រំដួល ក៏បានជួបគ្រោះថ្នាក់ដាច់ដៃម្ខាង។ អ្វីដែលគួរឲ្យខ្លោចចិត្តនៅពេលនេះ រំដួល ក៏មានកូនទី៣ ដែលទើបនឹងកើត ក៏ត្រូវប្រឈមនិងដំបៅជើងដ៏ធំមួយ ក្រោយពីចាក់វាក់សាំងរួចមក។ រំដួល ដែលត្រូវជាម្តាយក្មេងស្រីរូបនោះ ក៏បានប្រាប់ថា ក្រោយពីចាក់វាក់សាំងរួចមក ជើងកូនកើតដំបៅកាន់តែធំឡើង ក៏សម្រេចចិត្តទៅសួរគ្រូពេទ្យ គ្រូពេទ្យបានប្រាប់ថា ឲ្យស្អំទឹកកកឲ្យកូនស្រីទៅនឹងបាត់ហើយ ហើយរំដួលក៏បានត្រឡប់មកផ្ទះវិញ ក្រោយពេលត្រឡប់មកផ្ទះវិញ ក៏បានធ្វើតាមការណែនាំរបស់គ្រូពេទ្យ ក៏នៅតែមិនបាត់...។

នៅក្នុងវិដេអូ ដ៏កំសត់នេះ ម្តាយដែលជាម្តាយមីង របស់រំដួល ដែលត្រូវជាម្តាយទារិកា បានប្រាប់ថា " ឲ្យក្មួយស្រីយកកូនទៅពេទ្យដើម្បីព្យាបាល ព្រោះថា ដំបៅដែលកើតលើជើងទារិកា ធ្វើយ៉ាងណាក៏មិនបាត់ ប្រើថ្នាំអីក៏បានមិនបាត់ មានអ្នកជិតខាងមកប្រាប់ថា ប្រើថ្នាំនេះ ប្រើថ្នាំនោះក៏មិនបាត់ ចុងក្រោយក៏សម្រេចចិត្តយកទារិកាទៅពេទ្យ ដើម្បីធ្វើការព្យាបាល"។

បើយោងតាមវីដេអូមួយដែលមានឈ្មោះថា MJQTV បានបង្ហោះ កាលពីថ្ងៃម្សិលមិញ ដោយនៅក្នុងវិដេអូនោះ ស្រ្តីម្នាក់ ដែលមានឈ្មោះថា រំដួល បានរៀបរាប់ទាំងទឹកភ្នែកថា "ដៃម្ខាងក៏បាត់បង់ ប្តីក៏ក្បត់ចិត្តទៅមានស្រីផ្សេង កូនពៅក៏ឈឺធ្ងន់ស្ទើរតែបាត់បង់ជីវិត។ តើមានស្រ្តីប៉ុន្មាននាក់ទៀតដែលជួបវិបត្តិបែបនេះ ហើយពួកយើងមិនដឹង? សូមចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នៅកម្ពុជាតាមរយៈការចែករំលែកខ្សែជីវិតពិតនេះដល់សាធារណៈជនផ្សេងទៀត។ សូមអរគុណដល់ Mengly J. Quach Foundation ដែលបានឧត្ថម្ភនិងសម្របសម្រួលក្នុងការងារផលិតបទយកការណ៍នេះ។ សម្រាប់ការទំនាក់ទំនងឧបត្ថម្ភ សូមទាក់ទងទៅកាន់លេខ 095 888 084 ឬផ្ញើរសារទៅកាន់ទំពរ័ Mengly J. Quach Foundation មូលនិធិម៉េងលីជេគួច។


















សូមស្តាប់ពីការរៀបរាប់របស់ រំដួលទាំងអស់គ្នា...
ប្រភព៖ MJQTV