ចុម!...គ្រាន់តែឈប់ម៉ូតូ ទិញនំប័ុងមួយភ្លេចសោះ ប៉ូលិសចាប់ម៉ូតូអូសដាក់ឡានបាត់ អត់យល់?
កាលពីពេលថ្មីនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophea Phen បានបង្ហោះវិដេអូមួយ ដោយរូបលោក ត្រូវបានប៉ូលិសចរាចរណ៍ចាប់ ឃាត់ម៉ូតូ និងអូសឡើងរថយន្ត ដោយម្ចាស់គណនីហ្វេសប៊ុកបាននិយាយថា "គ្រាន់តែឈប់ម៉ូតូ ទិញនំប័ុងនឹងចាប់ដែរ ក្រែងផ្សារដើមគនឹងជាកន្លែងទិញអីវ៉ាន់ លោកពូប៉ូលិស"។

ម្ចាស់គណនីហ្វេសប៊ុកបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា "មើលអោយហើយទៅនេះប៉ូលិសផ្សារដើមគ គ្រាន់តែឈប់ម៉ូតូទិញនំបុ័ងសោះចាប់ម៉ូតូដាក់ឡានអត់យល់ ដល់ពេលចឹងសួរគាត់ថាអានឹងច្បាប់អីគេច្បាប់ថ្មីមែន ហួសចិត្តហ្មងសូមបងប្អូនជួយshares តៗគ្នាផងប្រយ័ត្នដូចញុំ ផ្សារដើមគ ឥឡូវឈប់ទិញឥវ៉ាន់លេងកើតហើយប្រយ័ត្ន"។

យ៉ាងណាមិញ យើងមិនទាន់ដឹងថា ខាងណាជាអ្នកខុសនៅឡើយទេ។




មានវីដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។